បណ្តាញសង្គម

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ជួបកីឡាករឆ្នើម Haaland

លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានជួបនឹងខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប មេឃខៀវ Manchester City កីឡាករ Erling Haaland។ នេះបើយោងតាមរូបភាព ដែលលោកស្នងការ បានបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយភ្ជាប់ជាមួយ caption ថា “Very lucky to meet my idol”។

Erling Haaland គឺជាកីឡាករបាល់ទាត់អាជីព សញ្ជាតិន័រវេស ដែលលេងជាខ្សែប្រយុទ្ធសម្រាប់ក្លឹប Manchester City និងក្រុមជម្រើសជាតិន័រវេស។ ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតមួយក្នុងពិភពលោក Haaland ជាកីឡាករម្នាក់ដែលគេសរសើរមិនដាច់ពីមាត់សម្រាប់ល្បឿនដ៏លឿន កម្លាំងរត់មិនចេះហត់ ការចល័តទីតាំងយ៉ាងរហ័ស និងការបញ្ចប់ទីក្នុងប្រអប់យ៉ាងជំនាញ។

ខ្សែប្រយុទ្ធ Erling Haaland បានចូលរួមជាមួយ Man City ពី Borussia Dortmund ក្នុងខែកក្កដាឆ្នាំ ២០២២ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំដែលកិច្ចសន្យានេះនឹងរក្សារូបគេនៅកីឡដ្ឋាន Etihad រហូតដល់រដូវក្តៅឆ្នាំ ២០២៧ ។ Haaland បានបន្តទម្រង់នៃការស៊ុតបញ្ចូលទីយ៉ាងជំនាញ ជាមួយ Man City ហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ស៊ុតបញ្ចូលទីបាន ៣១ គ្រាប់ សម្រាប់ក្លឹបមេឃខៀវ នៅលីកកំពូលអង់គ្លេស៕

ដកស្រង់ពី៖ Sabay