បណ្តាញសង្គម

Mourinho ពេញ​ចិត្ត​ Roma ខណៈ​បដិសេធ​​ក្លឹប​ ឬ​ក្រុម​ជម្រើសជាតិ​ផ្សេង​ៗ​

លោក Jose Mourinho គ្រូបង្គោលក្លឹប AS Roma បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកពេញចិត្តនឹងក្លឹបរបស់លោក ទោះក្លឹប ឬក្រុមជម្រើសជាតិផ្សេងៗទាក់ទងចង់បាន ក៏លោកបដិសេធ។

លោក Mourinho បាននិយាយថា៖" ក្រុមជម្រើសជាតិប្រេស៊ីលអត់បានហៅខ្ញុំទៅធ្វើជាគ្រូបង្វឹកថ្មីរបស់ក្រុមពួកគេនោះទេ។ ខ្ញុំធ្លាប់បានប្រាប់ភ្នាក់ងាររបស់ខ្ញុំថា ដរាបណាខ្ញុំនៅ Roma កុំនិយាយទាក់ទងនឹងក្លឹប ឬក្រុមជម្រើសជាតិផ្សេងៗ "។

លោកបន្តថា៖" ខ្ញុំជឿជាក់លើម្ចាស់ក្លឹប Roma ១០០% ខ្ញុំតែងតែប្រាប់ហើយថា ខ្ញុំមិនទៅទេ ដូចកាលពីពេលកន្លងទៅនេះ មានក្រុមជម្រើសជាតិព័រទុយហ្គាល់ហៅខ្ញុំ ហើយនៅពេលក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតហៅខ្ញុំកាលពីរដូវកាលក្ដៅមុន ក៏ខ្ញុំនិយាយអញ្ចឹងផងដែរ "។

Mourinho បានមកដឹកនាំ Roma តាំងពីឆ្នាំ២០២១មក ដោយនឹងចប់កុងត្រានៅឆ្នាំ២០២៤នេះ៕