បណ្តាញសង្គម

Laportaថា​បើ​ Cancelo និង​ Felix នៅ​តែ​បន្ត​ទម្រង់​លេង​ល្អ​ ពួក​គេ​នឹង​បន្ត​ជា​មួយ​ Barca ទៀត​

លោក Joan Laporta បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា បើខ្សែការពារ Joao Cancelo និង ខ្សែប្រយុទ្ធ Joao Felix នៅតែរក្សាទម្រង់លេងល្អបន្តទៀត ពួកគេនឹងនៅបន្តជាមួយក្លឹបលោកទៀត។

Laporta បាននិយាយថា៖" បើ Cancelo និង Felix នៅតែបន្តរក្សាទម្រង់លេងល្អបន្តទៀ យើងនឹងធ្វើយ៉ាងណាឲ្យពួកគេបន្តនៅជាមួយយើងក្រោយឆ្នាំ២០២៤ទៀត "។ លោកបន្តថា៖" Deco (នាយកកីឡា Barca) នឹងចាត់ចែងលើរឿងហ្នឹង។ តាមពិតទៅ ខ្ញុំពេញចិត្តពួកគេយូរមកហើយ "។

Cancelo និង Felix សុទ្ធតែខ្ចីជើងពីក្លឹបផ្សេងមកលេងឲ្យ Barca ក្នុងរដូវកាលនេះ ដោយនឹងធ្វើបញ្ចប់កុងត្រាខ្ចីជើងទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕