បណ្តាញសង្គម

សហព័ន្ធបាល់ទាត់ តួកគី នឹងរៀបចំពីធីស្មឹងស្មាត មុនការប្រកួត សម្រាប់ប្រជាជនប៉ាឡេស្ទីន

សហព័ន្ធកីឡាបាល់ទាត់តួកគី (TFF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី 19 ខែតុលា ឆ្នាំ2023 ម្សិលមិញនេះថា “ភាពស្ងៀមស្ងាត់មួយ” សម្រាប់ប៉ាឡេស្ទីន នឹងត្រូវធ្វើឡើងមុនការប្រកួតលីក ក្នុងសប្តាហ៍នេះ។

សហព័ន្ធបាល់ទាត់ តួកគី ក៏បាននិយាយដែរថា កីឡាករនឹងបង្ហាញខ្លួននៅលើទីលានដោយពាក់ខ្សែរុំដៃ ពណ៌ខ្មៅ។ ជម្លោះនៅតំបន់ហ្គាហ្សា ដែលស្ថិតក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការបិទផ្លូវតាំងពីឆ្នាំ 2007 បានចាប់ផ្តើមនៅថ្ងៃទី 7 ខែតុលា នៅពេលដែលក្រុមប៉ាឡេស្ទីន Hamas ផ្តួចផ្តើមប្រតិបត្តិការ Al-Aqsa Flood ដែលជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ដែលរួមមានការបាញ់រ៉ុក្កែត និងការជ្រៀតចូលទៅក្នុង អ៊ីស្រាអែល តាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស។

ក្រុមហាម៉ាស់ បាននិយាយថា ការលុកលុយនេះគឺដើម្បីសងសឹកចំពោះការវាយលុកនៃវិហារអ៊ីស្លាម Al-Aqsa និងការកើនឡើងនៃអំពើហិង្សាពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែល ប្រឆាំងនឹង ប៉ាឡេស្ទីន។

បន្ទាប់មក យោធាអ៊ីស្រាអែលបានបើកប្រតិបត្តិការ Swords of Iron ប្រឆាំងនឹងគោលដៅរបស់ក្រុមហាម៉ាសនៅតំបន់ ហ្គាហ្សាស្ទ្រីប។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន 3,785 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ ចំនួនអ្នកស្លាប់នៅអ៊ីស្រាអែលមានជាង 1400នាក់ ៕