បណ្តាញសង្គម

Sevilla ជិត​តែង​តាំង​ Diego Alonso ជា​គ្រូបង្គោល​ថ្មី​

ក្លឹប Sevilla ជិតតែងតាំង លោក Dieogo Alonso មកធ្វើជាអ្នកដឹកនាំក្លឹបថ្មីរបស់ខ្លួន លោក Jose Luis Mendilibar ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrzio Romano នៅក្នុងថ្ងៃនេះ។

លោក Alonso ជាគ្រូបង្គោលដែល Sevilla ពេញចិត្ត និងចរចារហូតមកដើម្បីមកដឹកនាំក្លឹបរបស់ខ្លួន។ នៅខណៈនេះជាពេលចរចាចុងបញ្ចប់ក្នុងការជ្រើសរើសយករូបលោកមកធ្វើជាគ្រូបង្គោលថ្មីរបស់ក្លឹបនេះហើយ។

លោក Alonso ធ្លាប់ធ្វើគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ និងធ្លាប់ជាគ្រូបង្គោល Inter Miami និងក្លឹបមួយចំនួនទៀតផងដែរ៕