បណ្តាញសង្គម

ខ្សែការពារ​វ័យ​ក្មេង​រូប​នេះ​ បន្ត​កុងត្រា​ជា​មួយ​ Everton រហូត​ដល់​ឆ្នាំ​២០២៧

ខ្សែការពារ Jarrad Branthwaite បានធ្វើការបន្តកុងត្រាថ្មីជាមួយក្លឹប Everton រយៈពេលវែងរហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ Everton នៅក្នុងថ្ងៃនេះ។

កីឡាករវ័យ២១ឆ្នាំនេះបានមកលេងឲ្យ Everton តាំងពីរដូវកាលឆ្នាំ២០១៩/២០មក តែផ្លាស់ទៅកាន់ក្លឹបផ្សេងៗក្នុងលក្ខខ័ណ្ឌខ្ចីជើងដូចជាក្លឹប Blackbum Rovers, ក្លឹប PSV និងក្លឹប Jong PSV ។

ក្នុងរយៈពេល ៤ឆ្នាំនេះ កីឡាករនេះមកលេងឲ្យ Everton បាន១៨ប្រកួតប៉ុណ្ណោះ ដោយស៊ុតចូល១គ្រាប់។ ក្រោយបន្តកុងត្រាថ្មីនេះ Jarrad បានបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងព្រោះតែគេពេញចិត្តនឹងនៅបន្ត៕