បណ្តាញសង្គម

Lamine Yamal ក្លាយ​ជា​កីឡាករ​​រក​គ្រាប់​បាល់​លើក​ដំបូង​ក្នុង​វ័យ​ក្មេង​បំផុត​នៅ​​​ប្រវត្តិសាស្ត្រ​​ La Liga

ខ្សែស្លាប Lamine Yamal ក្លាយជាកីឡាករដែលអាចរកគ្រាប់បាល់លើកដំបូងក្នុងវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រ La Liga ក្រោយជួយឲ្យ Barcelona ប្រកួតស្មើនឹង Granada នូវលទ្ធផល ២-២។

កំណត់ត្រារបស់ Lamine គឺរកបានគ្រាប់បាល់ដំបូងក្នុងវ័យ ១៦ឆ្នាំ ៨៧ថ្ងៃ ដែលជាកំណត់ត្រាថ្មីបំផុតក្នុង La Liga ។

ខណៈ Ansu Fati ជាអ្នកដែលធ្លាប់គ្រងកំណត់ត្រានេះគឺគ្រាប់បាល់ដំបូងក្នុង La Liga ក្នុងវ័យ ១៦ឆ្នាំ ៣០៤ថ្ងៃ។

Laimine Yamal មកលេងឲ្យ Barca តាំងពីរដូវកាលឆ្នាំ២០២២/២៣មក ដោយចូលរួមសរុបបាន ១២ប្រកួត និងស៊ុតចូល១គ្រាប់៕