បណ្តាញសង្គម

Ancelotti សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​ Bellingham

លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះដោយធ្វើការសរសើរពី ខ្សែបម្រើ Jude Bellingham មិនដាច់ពីមាត់ក្រោយជួយ Real Madrid ឈ្នះ Napoli ៣-២ ក្នុងប្រកួត UEFA Champions Leaegue វគ្គ Group Stage នៅក្នុងថ្ងៃនេះ។

Ancelotti បាននិយាយថា៖" Bellingham គឺអស្ចារ្យមែនទែនសមត្ថភាពរបស់គេហ្នឹង។ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតនោះគឺគេមានអាយុត្រឹម២០ឆ្នាំប៉ុណ្ណោះ ហើយគេមានសមត្ថភាពរហូតដល់ចំណុចនេះ"។

លោកបន្តថា៖" សមត្ថភាព ភាពចាស់ទុំ និងអត្តចរិតរបស់គេគឺអស្ចារ្យខ្លាំងណាស់ ចំពោះមនុស្សដែលមានវ័យទើប២០ឆ្នាំដូចគេនេះ "។ នៅក្នុងការប្រកួតខាងលើ Bellingham ជួយ Real បាន១គ្រាប់។ នៅក្នុងរដូវកាលនេះ គេស៊ុតចូល៨គ្រាប់ហើយ ក្នុង៩ប្រកួតប៉ុណ្ណោះ៕