បណ្តាញសង្គម

Gavi ចង់​លេង​ឲ្យ Barca ជា​រៀង​រហូត

ខ្សែបម្រើ Gavi ចង់លេងឲ្យ Barcelona ជារៀងរហូតពេញមួយអាជីពខ្លួន។

កីឡាករបានថ្លែងប្រាប់សារព័ត៌មាន La Vanguardia ថា ចង់លេងឲ្យ Barca ជារៀងរហូតពេញមួយអាជីពរបស់ខ្លួន។ Gavi សង្ឃឹមថាខ្លួនអាចនឹងសម្រេចក្ដីស្រមៃនេះបាន ហើយមិនចង់លេងឲ្យក្លឹបណាផ្សេងទេ។

Gavi បានបញ្ជាក់ទៀតថា នឹងខំគ្រប់បែបយ៉ាង ដើម្បីបន្តលេងឲ្យ Barca។ Gavi គឺជាកីឡាករថ្នាលយុវជនរបស់ Barca ហើយចូលលេងឈុតធំឲ្យក្លឹបនៅឆ្នាំ ២០២១។ កីឡាករបានវិវត្តន៍ខ្លួនរហូតក្លាយជាកីឡាករបង្គោលរបស់ក្លឹប។

គិតមកទល់ពេលនេះ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ១៩ ឆ្នាំ លេង ១០៥ ប្រកួត និងស៊ុតចូល ៧ គ្រាប់ឲ្យក្លឹបអ្នកមានបុណ្យ៕