បណ្តាញសង្គម

Bruno នឹង​បន្ត​កុងត្រា​ជា​មួយ​ Newcastle រហូត​ដល់​ឆ្នាំ​២០២៨

ខ្សែបម្រើ Bruno Guimaraes នឹងបន្តកុងត្រាថ្មីជាមួយក្លឹប Newcastle United រហូតដល់ឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។

ភាគី Newcastle និង Bruno គឺព្រមព្រៀងរួចរាល់អស់ហើយដោយនឹងធ្វើការប្រកាសផ្លូវការនៅក្នុងពេលឆាប់ៗ។ Newcastle បានដាក់តម្លៃផ្ដាច់កុងត្រាកីឡាករនេះរហូតដល់ ១០០លានអ៊ឺរ៉ូ។

Bruno ទើបមកលេងឲ្យ Newcastle កាលពីរដូវកាលឆ្នាំ២០២២ កន្លងទៅនេះដោយចូលលេងបាន ២១ប្រកួត និងស៊ុតចូល ១៤គ្រាប់៕