បណ្តាញសង្គម

Marseille តែង​តាំង​អតីត​គ្រូ​ Valencia ជា​អ្នក​ដឹកនាំ​ក្លឹប​ថ្មី​ជា​ផ្លូវការ​

ក្លឹប Olympique Marseile បានតែងតាំង លោក Gennaro Gattuso ជាគ្រូបង្គោលថ្មីសម្រាប់ក្លឹបរបស់ខ្លួននៅក្នុងរដូវកាលឆ្នាំ២០២៣/២៤។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបនៅក្នុងថ្ងៃនេះ។

Gattuso បានព្រមព្រៀងមកដឹកនាំ Marseile ក្នុងកុងត្រា១ឆ្នាំប៉ុណ្ណោះគឺនៅក្នុងរដូវកាលឆ្នាំ២០២៣/២៤នេះហើយ។

លោក Gattuso មានបទពិសោធន៍ដឹកនាំក្លឹបតាំងពីឆ្នាំ២០១៣មក ដោយធ្លាប់ដឹកនាំក្លឹបធំៗដូចជា AC Milan, Napoli និងក្លឹប Valencia ៕