បណ្តាញសង្គម

សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​គ្រោង​ប្ដឹង​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​

សហព័ន្ធបាល់ទាត់អ៊ីតាលីគ្រោងនឹងប្ដឹងលោក Roberto Mancini ដែលជាអតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី ក្រោយពេលដែលរូបលោកលាលែងចេញពីតំណែង ហើយទៅធ្វើជាគ្រូជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមលោក Gabriele Gravina ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី។

លោក Gravina បានលើកឡើងថា ក្រោយពេលដែលក្រុមប្រឹក្សាបាល់ទាត់អ៊ីតាលីប្រជុំរួច ក្រុមប្រឹក្សានេះបានសម្រេចឱ្យស្វែងរកមធ្យោបាយផ្លូវច្បាប់ ដើម្បីប្ដឹង Mancini ក្នុងគោលបំណងទារយកសំណងខូចខាតនានា។ លោក Mancini ដឹកនាំអ៊ីតាលីបាន ៥ឆ្នាំ។

លោកបានជួយឱ្យក្រុមជម្រើសជាតិនេះឈ្នះពាន UEFA Euro 2020 ដែលប្រព្រឹត្តិទៅនៅឆ្នាំ២០២១ តែលោកបរាជ័យក្នុងការដឹកនាំអ៊ីតាលីឱ្យលេងនៅ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។

ក្រោយពេលដែលលោក Manici លាលែងពីតំណែង អ៊ីតាលីបានតែងតាំងលោក Luciano Spalletti ដែលជាអតីតគ្រូក្លឹប Napoli។ មុននឹងចូលកាន់ជម្រើសជាតិ លោកដឹកនាំឱ្យ Napoli ឈ្នះពានលីគកំពូលអ៊ីតាលី Series A នៅឆ្នាំ២០២៣នេះ៕