បណ្តាញសង្គម

Camavinga ជិត​ចុះ​កុងត្រា​ថ្មី​ជាមួយ Real

Eduardo Camavinga នឹងចុះកុងត្រាថ្មីជាមួយ Real Madrid នាពេលឆាប់ៗខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ Fabrizio Romano។

កុងត្រាបច្ចុប្បន្នរបស់ Camavinga មានសុពលភាពរហូតដល់ឆ្នាំ ២០២៧។ កុងត្រាថ្មីត្រូវបានចុះផ្សាយថា មានរយៈពេលដល់ឆ្នាំ ២០២៨ ហើយមានតម្លៃទិញផ្ដាច់កុងត្រា (Release Clause) ដល់ទៅ ១ ប៊ីលានអឺរ៉ូ។ យោងតាម Romano កុងត្រាថ្មីនេះនឹងបង្កើនប្រាក់ឈ្នួលឲ្យ Camavinga។

ទោះជាយ៉ាងណា មិនទាន់មានរបាយការណ៍ណាដែលចុះផ្សាយពីទំហំប្រាក់ឈ្នួលរបស់កីឡាករក្នុងកុងត្រាថ្មីនេះឡើយ។ ប្រាក់ឈ្នួលរបស់ Camavinga បច្ចុប្បន្នគឺប្រមាណ ១៦ ម៉ឺនអឺរ៉ូក្នុងមួយសប្ដាហ៍។

ខ្សែបម្រើ Eduardo Camavinga បានមកចូលរួមជាមួយ Real កាលពីឆ្នាំ ២០២១ ពីក្លឹបបារាំង Rennes ក្នុងតម្លៃប្រមាណ ៣០ លានអឺរ៉ូ។ កីឡាករបានបង្ហាញទម្រង់លេងយ៉ាងល្អ ហើយទទួលបានការពេញចិត្តពីថ្នាក់ដឹកនាំ Real Madrid។

កីឡាករវ័យ ២០ ឆ្នាំសញ្ជាតិបារាំងរូបនេះត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនមើលឃើញជាកីឡាករដ៏បង្គោលរបស់ Real សម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕