បណ្តាញសង្គម

Mourinhoថា​ ការ​ចាប់​ផ្ដើម​រដូវកាល​ថ្មី​នេះ​ មិន​ល្អ​ទាល់​តែ​សោះ​ចំពោះ​ Roma

លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ការចាប់ផ្ដើមរដូវកាលថ្មីនេះ គឺមិនល្អទាល់តែសោះចំពោះក្លឹបលោក។លោក Mourinho បាននិយាយថា៖" ជាការពិតណាស់ ការចាប់ផ្ដើមរដូវកាលនេះគឺជាការចាប់ផ្ដើមអាក្រក់បំផុតសម្រាប់ Roma និងសម្រាប់លោកក្នុងនាមជាគ្រូបង្គោល "។

លោកបន្តថា៖" និយាយវាក៏ជាការពិតផងដែរដែល Roma មិនដែលមានឱកាសលេងប្រកួតផ្ដាច់ព្រ័ត្រ ២ដងជាប់គ្នាក្នុងប្រវត្តិសាស្ត្ររបស់គេផងដែរ "។ នៅក្នុងរដូវកាលឆ្នាំ២០២៣/២៤ Roma លេងក្នុងក្របខ័ណ្ឌ Serie A បាន ៦ប្រកួត ចាញ់៣ប្រកួត ស្មើ២ប្រកួត និងឈ្នះ១ប្រកួត។

សម្រាប់ការប្រកួត Europa League វគ្គ១៦ក្រុម Roma បានយកឈ្នះ Sheriff ក្នុងលទ្ធផល ២-១៕