បណ្តាញសង្គម

Messi ចង់ឱ្យក្លឹបរបស់ខ្លួន Inter Miami ចុះកុងត្រាទិញយក Luka Modric មកលេងនៅ អាមេរិក

Lionel Messi ជឿជាក់ថាក្លឹប Inter Miami គួរតែចុះកុងត្រា ទិញយកកំពូលតារាបាល់ទាត់ឆ្នើមដោយចុះហត្ថលេខាលើកីឡាករ របស់ក្លឹប Real Madrid គឺ Luka Modric នៅក្នុងទីផ្សារដោះដូរកីឡាករ ខាងមុខនេះ។

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ចង់ឃើញអ្នកឈ្នះ Ballon d'Or ម្នាក់ទៀតចូលរួមជាមួយក្រុម ដោយ Modric បានឈ្នះពាន Ballon d’Or ក្នុងឆ្នាំ 2018។ កីឡាករក្រូអាតរូបនេះ បានឈ្នះពានរង្វាន់នេះបន្ទាប់ពីរដូវកាលដែលខ្លួនបានជួយ ក្រុមជម្រើសជាតិក្រូអាតនៅ World Cup 2018 ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដោយចាញ់បារាំងក្នុងលទ្ធផល 4-2។

ខ្សែបម្រើរូបនេះបានក្លាយជាកីឡាករដំបូងគេ ដែលបានឈ្នះ Ballon d’Or ចាប់តាំងពីកីឡាករប្រេស៊ីល Kaka ដណ្តើមបានពានរង្វាន់នេះ បន្ទាប់ពីការត្រួតត្រាមួយទសវត្សរ៍រវាង Messi និង Cristiano Ronaldo ដែលទាំងពីរបានចែកគ្នាឈ្នះ 5 លើកដូចគ្នា។

ឥឡូវនេះអតីតខ្សែប្រយុទ្ធក្រុម Real Madrid គឺ Pedja Mijatovic បានអះអាងថា Messi ផ្ទាល់កំពុងជំរុញឱ្យ Modric ចូលរួមជាមួយគេនៅ Inter Miami ។