បណ្តាញសង្គម

Juventus នឹង​ចរចា​ជា​មួយ​ Pogba គិតគូរ​រឿង​កាត់​ប្រាក់​ពលកម្ម

ក្លឹប Juventus នឹងធ្វើការណាត់ជួបជាមួយខ្សែបម្រើ Paul Pogba ដើម្បីធ្វើការចរចាគិតគូររឿងកាត់ប្រាក់ពលកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់ Goal នៅក្នុងពេលថ្មីៗនេះ។

Pogba ត្រលប់មកកាន់ Juventus វិញកាលពីឆ្នាំ២០២២ ក្រោយមានការធ្លាក់ជើងខ្លាំងកាលលេងនៅ Man Utd ។ ប៉ុន្តែកំឡុងពេលនេះត្រលប់មកវិញ ១ឆ្នាំជាងកន្លងទៅនេះ Pogba មិនបានបង្ហាញសមត្ថភាពឲ្យបានល្អគួរឲ្យគត់សម្គាល់នោះទេ ដោយសាររបួសសរសៃសាច់ដុំនានា ធ្វើឲ្យគេទើបចូលប្រកួតឲ្យ Juventus សរុបបាន ១១ប្រកួតប៉ុណ្ណោះ។

នៅខណៈនេះ Pogba មានប្រាក់ពលកម្មត្រឹម ៩លានដុល្លារប៉ុណ្ណោះ ប៉ុន្តែ Juventus ចង់កាត់បន្ថយប្រាក់ពលកម្មនេះទៀត ដោយសារបញ្ហាខាងលើ ហើយណាមួយគេនៅមានកុងត្រារហូតដល់ឆ្នាំ២០២៦៕