បណ្តាញសង្គម

Setien ត្រូវ​បាន​ Villareal បញ្ឈប់​តំណែង​ជា​គ្រូ​បង្គោល​

លោក Quique Setien ត្រូវបានក្លឹប Villareal បញ្ឈប់តំណែងជាគ្រូបង្គោលជាផ្លូវការនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។

Villareal សម្រេចបញ្ចប់លោក Setien ចេញពីគ្រូបង្គោលក្រោយលោកបានដឹកនាំចាញ់៣ប្រកួត និងឈ្នះ១ប្រកួត ក្នុងកំឡុងពេល៤ប្រកួតដំបូងនៅក្នុងរដូវកាលឆ្នាំ២០២៣/២៤នេះ។

Setien បានដឹកនាំ Villareal នេះតាំងពីឆ្នាំ២០២២មក ដោយមិនធ្លាប់ឈ្នះតូចធំណាមួយឲ្យទៅក្លឹបនេះនោះឡើយ។

គួរបញ្ជាក់ផងដែរ គ្រូបង្គោលរូបនេះធ្លាប់ដឹកនាំ Barcelona បាន៨ខែ នៅឆ្នាំ២០២០៕