បណ្តាញសង្គម

តារាបាល់ទាត់ជើងស៊ុត ពូកែចង្កេះ Ronaldo ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ រកបាន ៨៥០គ្រាប់

Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេនៅក្នុងប្រវត្តិសាស្រ្ត ដែលរកបាន 850 គ្រាប់ សម្រាប់ក្លឹប និង ជម្រើសជាតិ។

នៅក្នុងការប្រកួតទី 5 តារាឆ្នើមព័រទុយហ្គាល់រូបនេះ បានអបអរគ្រាប់បាល់ទី 850 នៅក្នុងអាជីពផ្លូវការរបស់គេ ខណៈដែលក្លឹប Al Nassr បានយកឈ្នះ 5-1 ទល់នឹង Al-Hazm ក្នុងលីកកំពូលអារ៉ាប់ប៊ីសាអូឌីត Saudi Pro League ។

Ronaldo បាននិយាយនៅលើ Instagram ថា "ការបញ្ចេញសមត្ថភាព របស់ក្រុមដ៏អស្ចារ្យមួយទៀត! យើងបន្តធ្វើឱ្យប្រសើរឡើង"។ គ្រាប់បាល់ទាំង 850 គ្រាប់ តារាបាល់ទាត់ជើងស៊ុត ពូកែចង្កេះរូបនេះ ស៊ុតបញ្ចូលទីបាន 123 គ្រាប់សម្រាប់ព័រទុយហ្គាល់ និង 450 គ្រាប់សម្រាប់ Real Madrid រួមទាំង 145 គ្រាប់ សម្រាប់ Manchester United ហើយនិង 101 គ្រាប់ សម្រាប់ Juventus។

Ronaldo រកបាន 5 គ្រាប់ សម្រាប់ Sporting CP និង 26 គ្រាប់ សម្រាប់ Al Nassr រហូតមកដល់ពេលនេះ។ កីឡាករវ័យ 38 ឆ្នាំរូបនេះបានក្លាយខ្លួន ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ ខណៈដែល Al Nassr ស្ថិតនៅលេខ 6 លើតារាង៕