បណ្តាញសង្គម

អតីត​កីឡាករ​ Barca រូប​នេះ​ចង់​ផ្លាស់​ទៅ​កាន់​ Inter Miami ជួប​ Messi

ខ្សែបម្រើ Arturo Vidal អតីតកីឡាករ Barcelona គិតគូរចង់ផ្លាស់ទៅកាន់ក្លឹប Inter Miami លីគ MLS ដើម្បីជួបនឹងអតីតមិត្តរួមក្រុមរបស់ខ្លួនគឺខ្សែប្រយុទ្ធ Lionel Messi។

Vidal បាននិយាយថា៖" ខ្ញុំពិតជាពេញចិត្តនឹងផ្លាស់ទៅលេងជាមួយ Messi ព្រោះតែលេងជាមួយគេគឺមានភាពងាយស្រួល ព្រោះគេលេងដោយយកបេះដូងមកលេង ហើយពួកកីឡាករនៅ Inter Miami ហ្នឹងគឺដូចគ្នា គឺលេងដោយប្រើបេះដូងមកលេង ហើយគ្រូបង្គោលនៅហ្នឹងក៏ល្អផងដែរ "។

Vidal ជាកីឡាករ Barca ពីឆ្នាំ២០១៨-២០២០ដោយធ្លាប់ចូលលេងបាន ៩៦ប្រកួត និងស៊ុតចូល១១គ្រាប់។ នៅលីគ MLS ក្នុងពេលនេះមានកីឡាករល្បីៗជាច្រើនពីអ៊ឺរ៉ុបផ្លាស់ទៅលេងដូចជា Messi, Alba, Busqests ហើយ Luis Suarez ក៏អាចទៅឆាប់ៗនេះផងដែរ៕