បណ្តាញសង្គម

ខ្សែបម្រើ​វ័យ​២០ឆ្នាំ​រូប​នេះ​ នឹង​បន្ត​កុងត្រា​ថ្មី​នឹង​ Barca ៥ឆ្នាំ​ ជា​មួយ​តម្លៃ​ផ្ដាច់​កុងត្រា​ ៤០០លាន​អ៊ឺរ៉ូ​

ខ្សែបម្រើ Fermin Lopez នឹងតកុងត្រាថ្មីជាមួយក្លឹប Barcelona រយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។

កីឡាករនេះ និង Barca បានធ្វើការចរចាគ្នារួចរាល់ហើយដោយរង់ចាំតែការប្រកាសជាផ្លូវការប៉ុណ្ណោះ។ Lopez នឹងតកុងត្រាថ្មីជាមួយ Barca នៅក្នុងពេលឆាប់ៗនេះ ដោយមានតម្លៃផ្ដាច់កុងត្រា Release Clause ៤០០លានអ៊ឺរ៉ូ។

Lopez មានវ័យ២០ឆ្នាំហើយ ដោយជាកីឡាករដែល Barca បណ្ដុះបណ្ដាលតាំងពីនៅក្រុមថ្នាលមក ដោយមានទើបចូលលេងក្រុមឈុតធំបាន១ប្រកួត នៅក្នុងរដូវកាលនេះ៕