បណ្តាញសង្គម

Joao Cancelo នឹង​ទៅ​លេង​ឲ្យ​ Barca នៅ​ក្នុង​រដូវកាល​នេះ

ខ្សែការពារ Joao Cancelo នឹងផ្លាស់ពីក្លឹប Manchester City ទៅកាន់ក្លឹប Barcelona នៅក្នុងរដូវកាលឆ្នាំ២០២៣/២៤ ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។

នៅក្នុងខណៈពេលនេះ Man City និង Barca កំពុងរៀបចំកុងត្រា និងឯកសារនានាសម្រាប់ Cancelo ក្នុងការផ្លាស់ប្ដូរក្លឹបនេះ។ ខ្សែការពាររូបនេះនឹងផ្លាស់មកកាន់ Barca ឆាប់ៗដោយរង់ចាំតែពេលវេលាប៉ុណ្ណោះ ដោយខាង Barca ក៏មានលក្ខខ័ណ្ឌទិញយកកីឡាកររូបនេះផងដែរ។

Joao Cancelo មកលេងឲ្យ Man City តាំងពីរដូវកាលឆ្នាំ២០១៩មក ដោយចូលរួមលេងបាន ១៥៤ប្រកួត និងស៊ុតចូល ៩គ្រាប់៕