បណ្តាញសង្គម

Klopp អស់​សំណើច​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​ Liverpool កំពុង​គិតគូរ​ទិញ​យក​ Mbappe

លោក Jurgen Klopp បាននិយាយទៅកាន់សារព័ត៌មាន Sky Sports បែបអស់សំណើចក្រោយលើកឡើងពីពាក្យចចាមអារ៉ាមដែលថា Liverpool កំពុងគិតគូរទិញយក ខ្សែប្រយុទ្ធ Kylian Mbappe ។

Klopp បាននិយាយថា៖" ក្លឹបយើងសុទ្ធតែអស់សើចនឹងពាក្យចចាមអារ៉ាមនេះតែម្ដង។ ខ្ញុំអាចនិយាយថា គេជាកីឡាករដ៏ល្អខ្លាំងមួយរូប ប៉ុន្តែអារឿងលក្ខខ័ណ្ឌហិរញ្ញវត្ថុរបស់គេមិនស័ក្ដិសមនឹងយើងតែម្ដង "។

លោកបន្តថា៖" ខ្ញុំមិនចង់បញ្ចប់សំណើចនេះទេ គ្រាន់តែអ្វីដែលខ្ញុំដឹងគឺថា យើងមិនបានសិក្សា គិតគូររឿងហ្នឹងទេ។ តែប្រហែលជានរណាម្នាក់ក្នុងក្លឹបត្រៀមហើយបានប្រាប់ខ្ញុំដើម្បីឲ្យភ្ញាក់ផ្អើលទេដឹង។ តែខ្ញុំមកដឹកនាំនេះ ៨ឆ្នាំហើយ អត់មានរឿងអញ្ចឹងទេ សង្ស័យតែលើកដំបូងហើយមើលទៅ "៕