បណ្តាញសង្គម

Isco រក​ក្លឹប​ថ្មី​ទៅ​លេង​បាន​ហើយ​ សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤

ខ្សែបម្រើ Isco រកក្លឹបថ្មីទៅលេងបានហើយសម្រាប់រដូវកាលឆ្នាំ២០២៣/២៤នេះ ដោយផ្លាស់ទៅលេងឲ្យក្លឹប Real Betis។

កីឡាករនេះបានផ្លាស់ទៅលេងឲ្យក្លឹបលីគកំពូលអេស្ប៉ាញខាងលើដោយ Free Agent ដែលមានកុងត្រារយៈពេល១ឆ្នាំ រហូតដល់ឆ្នាំ២០២៤។

Isco ធ្លាប់ជាកីឡាកររបស់ Real Madrid ដោយធ្លាប់លេងឲ្យក្លឹបនេះអស់រយៈពេល ៩ឆ្នាំ ចូលរួមលេងបាន ៣៥៣ប្រកួត និងស៊ុតចូល ៥៣គ្រាប់ ដោយឈ្នះពាន UCL ៥ដងជាមួយក្លឹបនេះ។ កីឡាករនេះក៏ធ្លាប់លេងឲ្យក្លឹបផ្សេងៗដូចជា Valencia, Malaga និង Sevilla ជាដើមផងដែរ៕