បណ្តាញសង្គម

Messi ស៊ុត​ចូល​២គ្រាប់​ឲ្យ​ Inter Miami ក្នុង​ប្រកួត​ Leagues Cup

ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតចូល២គ្រាប់ក្នុងប្រកួតរវាងក្លឹប Inter Miami តទល់នឹងក្លឹប Atlanta United ក្របខ័ណ្ឌ Leagues Cup នូវលទ្ធផល ៤-០។

Messi បានស៊ុតចូលក្នុងតង់ទី១ នៅក្នុងនាទីទី៨ និងនាទីទី២២ នៅក្នុងជំនួបប្រកួតខាងលើនេះ។ នេះជាការប្រកួតទី២ហើយរបស់ Messi ដែលលេងឲ្យ Inter Maimi ដោយកាលពីប្រកួតទី១ តទល់នឹងក្លឹប Cruz Azul ខ្សែប្រយុទ្ធរូបនេះរកបាន ១គ្រាប់នៅចុងម៉ោងការប្រកួត។

Messi បានចុះកងត្រាមកលេង Inter Miami រយៈពេល២ឆ្នាំ រហូតដល់ចុងឆ្នាំ២០២៥៕