បណ្តាញសង្គម

ល្បី​ថា​ ភ្នាក់ងារ​របស់​ Mane នឹង​ទៅ​ចរចា​កុងត្រា​ជា​មួយ​ Al Nassr

លោក Björn Bezemer ភ្នាក់ងារកីឡាកររបស់ ខ្សែប្រយុទ្ធ Sadio Mane នឹងទៅចរចាកុងត្រាជាមួយក្លឹប Al Nassr នៅក្នុងពេលឆាប់ៗនៅប្រទេសជប៉ុន។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano ។

ភ្នាក់ងារខាងលើនេះនឹងទៅចរចាកុងត្រាលម្អិតជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីតមួយនេះ បន្ទាប់ពី Mane បានបើកដៃឲ្យទៅធ្វើដូច្នេះកាលពីសប្ដាហ៍មុន។

តាមពិតទៅ Mane គឺចង់នៅបន្តជាមួយ Bayern Munich ប៉ុន្តែខាងក្លឹបអាល្លឺម៉ង់នេះចង់ឲ្យកីឡាករនេះចាកចេញ បន្ទាប់ពី Al Nassr បាននឹងផ្ដល់នូវកុងត្រាយ៉ាងសន្ធឹកសន្ធាប់ឲ្យតែ Bayern Munich ព្រម។ Mane ទៅលេងឲ្យ Bayern បាន១រដូវកាលហើយ ដោយចូលលេងបាន ៣៨ប្រកួត និងស៊ុតចូល ១២គ្រាប់៕