បណ្តាញសង្គម

Ronaldo៖ ខ្ញុំ​ត្រូវ​បាន​គេ​ក្បត់​នៅ Man Utd

ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍មួយដ៏ភ្ញាក់ផ្អើលថា ខ្លួនត្រូវបានគេក្បត់នៅក្នុងក្លឹប Manchester United។

ក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ Ronaldo បានលើកឡើងថា៖ «ខ្ញុំមានអារម្មណ៍ថាគេក្បត់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា គេអត់ចង់ឱ្យខ្ញុំនៅទីនេះ។ មិនមែនតែឆ្នាំមុនទេ ឆ្នាំហ្នឹងក៏អញ្ចឹងដែរ»។

Ronaldo បានទម្លាយថា អ្នកចាត់ការក្លឹបបិសាចក្រហមលោក Erik Ten Hag ថែមទាំងថ្នាក់ដឹកនាំកំពូលៗ ២ ឬ ៣នាក់ទៀតចង់ឱ្យគេចេញពីក្លឹប។ ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធរូបនេះបាននិយាយត្រង់ៗថា គេមិនមានក្ដីគោរពចំពោះលោក Ten Hag ទេ ដោយសារតែបុរសជនជាតិហុល្លង់រូបនេះមិនដែលគោរពខ្លួនវិញសោះ៕