បណ្តាញសង្គម

ពាក្យ​ចចាមអារ៉ាម៖ Real ចង់​លក់ Hazard ចេញ​ដោយ​ឥត​គិត​ថ្លៃ

ក្លឹប Real Madrid មានបំណងលក់ខ្សែបម្រើ-ប្រយុទ្ធបែលហ្សិក Eden Hazard ចេញដោយឥតគិតតម្លៃខ្លួន។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ El Nacional។ សារព័ត៌មានខាងលើបានចុះផ្សាយថា ប្រធានក្លឹបអេស្ប៉ាញមួយនេះ លោក Florentino Pérez ហត់ចិត្តនឹងអត្តចរិតរបស់កីឡាកររូបនេះ ដោយហេតុថា Hazard មិនខិតខំថែទាំកាយសម្បទារបស់ខ្លួន ក៏ដូចជាប្រឹងប្រែងហ្វឹកហាត់ត្រៀមការប្រកួត។

ក្រោយពីការប្រកួតប៉ះនឹងក្លឹប Shakhtar Dotnesk គេសង្កេតឃើញមានការខឹងសម្បារពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំង ដោយ Hazard បង្ហាញទម្រង់លេងមិនសូវល្អ។ យ៉ាងណាមិញ មិនទាន់មានសេចក្ដីរាយការណ៍ណាជាក់លាក់ថា កីឡាកររូបនេះនឹងមានអនាគតយ៉ាងណានោះទេ។

តាំងពីចូលលេងជាមួយ Real Madrid នៅឆ្នាំ២០១៩មក Hazard ត្រូវបានញាំញីដោយរបួស ហើយចូលលេងបាន ៧១ប្រកួត ស៊ុតចូលទីបាន ៧គ្រាប់ប៉ុណ្ណោះ៕