បណ្តាញសង្គម

កីឡាករ​វ័យ​១៩ឆ្នាំ​ Elliott បន្ត​កុងត្រា​ថ្មី​នឹង​ Liverpool រយៈពេល​៥ឆ្នាំ​ជា​ផ្លូវការ​

ខ្សែស្លាប Harvey Elliott ដែលជាកីឡាករទើបមានវ័យ១៩ឆ្នាំរបស់ក្លឹប Liverpool បានបន្តកុងត្រាថ្មីរយៈពេលវែងជាមួយនឹងក្លឹបនេះជាផ្លូវការនៅក្នុងថ្ងៃនេះ រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។

កីឡាករនេះបានមកចូលរួមក្នុងក្រុម U-21 របស់ Liverpool កាលពីរដូវកាលឆ្នាំ២០១៩/២០ និងតំឡើងទៅលេងក្រុមឈុតធំ នៅក្នុងរដូវកាលដដែលនោះ។ គិតមកទល់នឹងពេលនេះ Elliott បានចូលលេងឲ្យ Liverpool បាន២២ប្រកួត និងស៊ុតចូល១គ្រាប់។

ក្រោយចុះកុងត្រាថ្មីជាផ្លូវការនៅក្នុងថ្ងៃនេះ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បានសម្ដែងពេញចិត្តយ៉ាងណាខ្លាំងដែលមានកីឡាករវ័យក្មេងដ៏មានសមត្ថភាពចូលរួមនឹងក្រុមលោក ហើយ Elliott ក៏បានអរគុណដល់ក្លឹបដែលផ្ដល់ឱកាសផងដែរ៕