បណ្តាញសង្គម

Ancelottiថា​ Benzema ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ និង​ជឿជាក់​ខ្ពស់​ឈ្នះ​ Ballon d'Or

លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយទៅកាន់សារព័ត៌មាន Movistar ក្រោយឈ្នះពាន UEFA Super Cup នៅក្នុងថ្ងៃនេះដោយលើកឡើងថា ខ្សែប្រយុទ្ធ Karim Benzema ជាកីឡាករល្អជាងគេលើលោកនៅខណៈនេះ ដោយលោកជឿជាក់ថាគេនឹងឈ្នះពាន Ballon d'Or ឆ្នាំនេះ។

លោក Ancelotti បាននិយាយថា៖" Benzema ជាប្រធានក្រុមដ៏ល្អ។ យើងមកដល់ចំណុចនេះគឺដោយតែមានការចូលរួមចំណែកពីគេច្រើន និយាយទៅគេស៊ុតចូលចូលច្រើន។ អញ្ចឹងទាក់ទងនឹងរឿងឈ្នះពាន Ballon d'or គឺគ្មានបញ្ហាចោទសម្រាប់ ឬក៏សង្ស័យអ្វីលើគេទៀតឡើយ "។

លោកបន្តថា៖" សម្រាប់ក្លឹបយើង គេជាកីឡាករសំខាន់ណាស់។ គេជាកីឡាករល្អជាងគេនៅលើលោកនៅខណៈនេះ។ គេជាមនុស្សសំខាន់ដែលជួយឲ្យយើងឈ្នះបាន Champions League។

ពិតណាស់គេរកគ្រាប់បាល់ស៊ុតចូលមិនបាននៅពេលប្រកួតផ្ដាច់ព្រ័ត្រនៅពេលប្រកួតដណ្ដើមពាននោះ តែគេជាអ្នកជួយឲ្យឡើងដល់ប្រកួតផ្ដាច់ព្រ័ត្រនេះ។ គេស៊ុតចូលយកឈ្នះ Man City, Chelsea, PSG។

គេសំខាន់សម្រាប់យើងណាស់ អញ្ចឹងគ្មានអ្វីសង្ស័យទៀតទេ គេហ្នឹងហើយជាកីឡាករល្អជាងគេនៅពេលនេះ "។ គួរបញ្ជាក់ផងដែរថា បញ្ជីបេក្ខជនដែលអាចពាន Ballon d'Or នៅឆ្នាំនេះនឹងបញ្ចេញនៅថ្ងៃស្អែកនេះហើយ៕