បណ្តាញសង្គម

អ្នក​ចាំ​ទី Schmeichel ចាកចេញ​ពី Leicester ក្រោយ​រួមរស់​១១​ឆ្នាំ

អ្នកចាំទីនិងជាប្រធានក្រុម Leicester City កីឡាករ Kasper Schmeichel បានចាកចេញពីក្លឹបហើយ ក្រោយរួមរស់អស់១១ឆ្នាំដោយទៅចូលរួមជាមួយ Nice ក្នុងក្របខណ្ឌ Ligue 1។

Schmeichel វ័យ៣៥ឆ្នាំបង្ហាញខ្លួនបាន៤៧៩ប្រកួតឲ្យ Leicester ក្រោយផ្ទេរពីក្លឹប Leeds United ដោយបានជួយក្រុមឈ្នះពាន Premier League, FA Cup និង Community Shield។

គេក៏បានរួមចំណែកជួយក្រុមកញ្ជ្រោងខៀវឈ្នះពាន Championship ក្នុងរដូវកាល២០១៣-១៤ផងដែរ។ ក្លឹប Nice ក៏ទើបតែយកបានខ្សែបម្រើ Aaron Ramsey វ័យ៣១ឆ្នាំ បន្ទាប់ពីក្លឹប Juventus និងកីឡាករបានព្រមព្រៀងផ្ដាច់កុងត្រាឆ្នាំចុងក្រោយ។

Leicester គឺជាក្លឹបតែមួយគត់ក្នុងចំណោមក្លឹបក្នុងលីគកំពូលអឺរ៉ុបទាំង៥ដែលមិនបាននាំចូលកីឡាករថ្មីសោះក្នុងរដូវក្ដៅនេះ ដោយសារតែចង់រក្សាលំនឹងហិរញ្ញវត្ថុរបស់ក្លឹប៕