បណ្តាញសង្គម

ប្រធាន​សហព័ន្ធ​វាយ​សីកម្ពុជា៖​ សំណូមពរ​សិស្ស​និស្សិត​ចូលរួម​ប្រកួត​កម្មវិធី​នានា​ឲ្យ​ច្រើន​

ប្រធានសហព័ន្ធវាយស៊ីកម្ពុជា បានសំណូមពរដល់សិស្សនិស្សិត យុវជន ចូលរួមប្រកួតប្រកួតប្រជែងប្រភេទកីឡាមួយនេះតាមកម្មវិធីនានាឲ្យបានច្រើនដើម្បីជាធនធានបន្ថែមរួមគ្នាលើកមុខមាត់ជាតិ។

ឯកឧត្ដម លី កុសល បានឲ្យដឹងថា កម្មវិធីប្រកួតថ្នាក់ជាតិកីឡាសិស្សឧត្ដមសិក្សានេះគឺល្អ និងបានបញ្ជាក់អំពីការយកចិត្តទុកដាក់ ជំរុញវិស័យកីឡាវាយសីនេះឲ្យរីកចម្រើនទាំងសមត្ថភាពកីឡាករ ទាំងការរៀបចំការប្រកួត។

ផ្នែកយុវជនជាពិសេសកម្មវិធីប្រកួតសិស្សនិស្សិតនេះមានសារសំខាន់ និងជាផ្នែកមួយដែលជំរុញដល់ការអភិវឌ្ឍន៍វិស័យវាយសីនេះ។ ដូច្នេះឯកឧត្ដមសំណូមពរដល់យុវជនចំណាយពេលចូលរួមក្នុងការប្រកួតផ្សេងៗឲ្យបានច្រើនដើម្បីសហព័ន្ធបានស្វែងរកនូវធនធានល្អៗមានសមត្ថភាពលេចធ្លោបន្ថែមដើម្បីរួមគ្នាលើកមុខមាត់ប្រទេសកម្ពុជានៅស៊ីហ្គេម ២០២៣ ខាងមុខ។

ព្រឹកមិញនេះសហព័ន្ធវាយសីបានបិទបញ្ចប់ការប្រកួតកីឡាឧត្ដមសិក្សារបស់ខ្លួននៅទីលានសហព័ន្ធផ្ទាល់តែម្ដងក្នុងពហុកីឡដ្ឋានជាតិ។ កម្មវិធីប្រកួតនេះគឺមាន១០ គ្រឹះស្ថានឧត្ដមសិក្សាចូលរួមប្រជែងមេដាយ៕