បណ្តាញសង្គម

គឹម​ហុង សល់​​ក្ដី​សង្ឃឹម​​៦០​% ​ក្រោយ​ចាញ់​ ឡាំ​កូស៊ីន ​កាល​សប្ដាហ៍​មុន​ និង​ហាត់​​២​ក្បាច់​បន្ថែម​

ជ័យ គឹមហុង បាននិយាយថា រូបគេសល់ក្ដីទំនុកចិត្តក្នុងការគ្រងខ្សែក្រវាត់ TVK Fighter ៦០% ក្រោយចាញ់ ឃួន ឡាំកូស៊ីន ដោយពិន្ទុកាលពីសប្ដាហ៍មុន ហើយរូបគេ និងហ្វឹកហាត់ជង្គង់ និងកែងបន្ថែម ដើម្បីត្រៀមជួប យ៉ន ពិសី នាសប្ដាហ៍ក្រោយ។

មុនការប្រកួតខ្សែក្រវាត់ចាប់ផ្ដើម ជ័យ គឹមហុង បានពោលថា «ខ្សែក្រវាត់នេះជារបស់ខ្លួន» ។ ប៉ុន្តែក្រោយចាញ់ ឡាំកូស៊ីន រូបគេមិនហ៊ានរំពឹងខ្លាំងដូចមុនទេ ព្រោះអីខ្សែក្រវាត់នេះកីឡាករមានសមត្ថភាពប្រហាក់ប្រហែលគ្នា ហើយពិសេសការចាញ់ក្រោមដៃ កូស៊ីន បានធ្វើឲ្យគេមើលឃើញពីកម្រិតរបស់ខ្លួនថានៅខ្វះខាតច្រើន។

ក្នុងការប្រកួតបន្ទាប់ គឹមហុង ត្រូវប៉ះ យ៉ន ពិសី ដើម្បីសម្រេចថា បានឡើងទៅកាន់វគ្គបន្ទាប់ឬអត់។ ទាក់ទងជំនួបដ៏សំខាន់នេះ គឹមហុង បានបង្ហាញការតាំងចិត្តថា នឹងប្រឹងប្រែងឲ្យបានខ្លាំងបំផុត ដើម្បីយកឈ្នះ ពិសី ។

គេនឹងពង្រឹងចំណុចខ្វះខាតរបស់ខ្លួន មានដូចជាការចូលចាប់ឡាំ និងកែង ព្រមទាំងជង្គង់ ដើម្បីត្រៀមជួប យ៉ន ពិសី ហើយពិសេសគឺដើម្បីយកឈ្នះ ពិសី តែម្ដង។ រំលឹកថា ជ័យ គឹមហុង ប្រកួតពីរលើកក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលឈ្នះ ១ និងចាញ់មួយ គឺចាញ់ ឃួន ឡាំកូស៊ីន ដោយពិន្ទុ ៕