បណ្តាញសង្គម

Maguire នឹង​អវត្តមាន​​ក្នុង​ប្រកួត​រវាង​ Man Utd​ តទល់​នឹង​ Wolves

ខ្សែការពារ Harry Maguire នឹងអវត្តមានក្នុងប្រកួតរវាងក្លឹប Manchester United តទល់នឹង Wolves ក្របខ័ណ្ឌ Premier League នៅយប់នេះ (ម៉ោងកម្ពុជា)។

នេះបើយោងតាមការចុះផ្សាយរបស់ The Athletic អម្បាញ់មិញនេះ។មូលហេតុដែល Maguire មិនបានចូលរួមការប្រកួតនេះគឺដោយសារកំពុងមានរបួស ដែលបង្កឡើងដោយខ្លួនឯងកាលពីប្រកួតតទល់នឹង Burnley ក្របខ័ណ្ឌ PL ក្នុងលទ្ធផលឈ្នះ ៣-១ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ (ម៉ោងកម្ពុជា)។

អវត្តមាន Magurie បានធ្វើឲ្យ Man Utd ពិបាកក្នុងការរើសកីឡាករយកមកជំនួស ដោយសារ ខ្សែការពារមួយចំនួន ទើបជាកូវីដ-១៩ និងខ្លះមានរបួសមួយចំនួនដូច Victor Lindelof និង Eric Bailly ជាដើម។

បើតាមប្រភពខាងលើ អ្នកដែលជំនួសអាចនឹង Maguire គឺអាចខ្សែការពារ Phil Jones ដែលជាកីឡាករមិនដែលចូលលេងការប្រកួតសោះក្នុង២ឆ្នាំកន្លងទៅនេះ៕