បណ្តាញសង្គម

Laporta ឆ្លើយ​បែប​នេះ​ នៅ​ពេល​សួរ​ទាក់​ទង​នឹង​ ឱកាស​ដែល​​ Haaland មក​លេង​នៅ​ Barca

នៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះ លោក Joan Laporta ប្រធានក្លឹប Barcelona ត្រូវបានអ្នកសាសែតសួរលោកថា តើក្លឹបលោកមានឱកាសកម្រិតណា ក្នុងការយកខ្សែប្រយុទ្ធ Erling Haaland មកក្លឹបលោក នៅរដូវកាលក្ដៅខាងមុខ?

លោក Laporta បាននិយាយថា៖" កីឡាករឆ្នើមៗទាំងអស់ចង់ចូលរួមជាមួយ Barca រហូតហ្នឹង។ ឥឡូវនេះយើងនូវតាមមើល ក្នុងទីផ្សារកីឡាករនៅឡើយទេ។ ខ្ញុំមិនចង់និយាយពីកីឡាករណាមួយឲ្យច្បាស់លាស់នោះទេ ព្រោះថ្លៃខ្លួនរបស់ពួកគេចេះតែឡើងរហូតហ្នឹង "។

លោកបានបន្តថា៖" និយាយទៅយើងកំពុងរកអ្នកណា ដែលជួយក្រុមយើងទៅមុខ ហើយលោក Xavi (គ្រូបង្គោល Barca) គាត់ចង់បាន។ យើងកំពុងធ្វើការពង្រឹងក្រុមយើងឲ្យល្អជាងមុន អញ្ចឹងតិចទៀតនឹងឃើញហើយ យើងនឹងត្រលប់មកខ្លាំងវិញ "។

កាលពីពេលថ្មីៗនេះ Barca បានទិញយកខ្សែប្រយុទ្ធ Ferran Torres ពី Manchester City និងគ្រោងទិញខ្សែប្រយុទ្ធ Alvaro Morata ពី Juventus ដើម្បីពង្រឹងក្រុមខ្លួនផងដែរ។នៅខណៈនេះក្លឹបនេះបានឈរនៅចំណាត់ថ្នាក់ទី៥ ក្នុងការប្រកួតដណ្ដើមពាន La Liga ដោយមាន៣១ពិន្ទុ ខណៈ Real Madrid ជាក្លឹបនាំមុខក្នុងប្រកួតនេះមាន ៤៦ពិន្ទុ៕