បណ្តាញសង្គម

Messiថា​ នឹង​ត្រលប់​ទៅ​កាន់​ Barcelona វិញ​នៅ​ថ្ងៃ​ណា​មួយ​

ខ្សែប្រយុទ្ធ Lionel Messi បាននិយាយទៅកាន់សារព័ត៌មាន Marca នៅក្នុងថ្ងៃនេះថា គេនឹងត្រលប់ទៅកាន់ Barcelona វិញនៅថ្ងៃណាមួយជាមិនខានទេ។

Messi បាននិយាយថា៖" ដូចខ្ញុំបាននិយាយរាល់ដងអញ្ចឹងថា ខ្ញុំនឹងត្រលប់ទៅកាន់ Barcelona វិញនៅថ្ងៃណាមួយជាមិនខានទេ ពីព្រោះនៅទីនោះជាផ្ទះរបស់ខ្ញុំ ជាកន្លែងដែលខ្ញុំចង់រស់នៅ "។

កីឡាករនេះបន្តថា៖" មួយវិញទៀតខ្ញុំតែងតែទៅចង់ជួយក្លឹបហ្នឹង តាមផ្លូវណាដែលខ្ញុំអាចធ្វើបាន(មិនសំដៅលើតំណែងកីឡាករ ឬតំណែងអីច្បាស់លាស់នៅឡើយទេ) ហើយច្បាស់ណាស់ប្រសិនខ្ញុំអាចជួយអីដល់ក្លឹបនេះបាន ខ្ញុំនឹងត្រលប់ទៅជួយភ្លាម "។

សូមរំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលកំពូលខ្សែប្រយុទ្ធ Messi និយាយបែបនេះ ដោយគេធ្លាប់លើកឡើងផងដែរថា គោលបំណងរបស់គេទៅកាន់ Barca វិញមិនត្រឹមតែចង់ធ្វើកីឡាករនោះទេ ដោយគេក៏មានបំណងចង់ធ្វើគ្រូផ្នែកណាមួយនៅក្នុងក្លឹបនេះផងដែរ នៅពេលថ្ងៃអនាគតខាងមុខ៕