ភាពចម្រូងចម្រាសរបស់អាជ្ញាកណ្ដាលក្នុងការកាត់សេចក្ដីប្រកួតអង្គរថាយហ្គឺរ និងណាហ្គាវើលដ៏ នៅតែជាចំណុចរសើបដដែល ដោយឈានដល់មានប្រតិកម្មពីសំណាកឯកឧត្តម ស សុខា ថែមទៀត។
ដោយខាងក្រុមថាយហ្គឺរ ជាពិសេសកីឡាករ និងប្រធានក្លឹបមិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលឡើយ។ ដោយពួកគេអះអាងថាបាល់ពិន័យប៉េណាល់ទីនោះ គឺបាល់ប៉ះមុខ មិនមែនប៉ះដៃឡើយ និងមានរឿងជាច្រើនទៀតកើតឡើងក្នុងការប្រកួត។
មិនត្រឹមតែមើលឃើញពីសំណាកខាងក្រុមថាយហ្គ័រឡើយ ដោយសូម្បីតែឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាក៏បានមើលឃើញដូចគ្នា និងចូលរួមតវ៉ាជាមួយលោក Akihiro Kato ដែរ។
ឯកឧត្តម ស សុខា ចង់ឃើញមានការកែប្រែខ្លះទៅលើការងារ និងការវាយតម្លៃអាជ្ញាកណ្ដាលឡើងវិញផងដែរ។ ដោយឯកឧត្តម បានបញ្ជាក់ថារឿងបែបនេះដូចប្រកួតថាយហ្គឺរ បានកើតឡើងដដែលៗ ច្រើនលើកច្រើនសារពេកហើយ។
ប្រធានក្លឹបបាល់ទះវិសាខា បានលើកបន្ថែមថា៖
១. រឿងនេះកើតឡើងដដែលៗច្រើនលើកច្រើនសារពេកហើយ ។
២. ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន យល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុងមួយឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ។
៣. ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា អស់ជាច្រើនឆ្នាំមកនេះ»៕