បណ្តាញសង្គម

​វឌ្ឍនាកា នៅ​តែ​ជា​កីឡាករ​​ខ្មែរ​​មាន​សមត្ថភាព​អាច​ប្រជែង​​ស្បែកជើង​មាស​លីគ​ឆ្នាំ​នេះ​

ក្រោយការបន្ថែមពីរគ្រាប់របស់ ចាន់ វឌ្ឍនាកា ក្នុងការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី៨របស់បឹងកេត ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តកំពតរូបនេះរកបាន៧ គ្រាប់ហើយ ដែលចំនួនគ្រាប់បាល់នេះកំពុងធ្វើឲ្យគេមានឈ្មោះជាប់ក្នុងបញ្ជីអ្នករកគ្រាប់បាល់បានច្រើន Top Scorers ដើម្បីប្រជែងស្បែកជើងមាស។

គិតត្រឹមពេលនេះអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេគឺ៖

១- ABEE NDJOO HURBER របស់អាស៊ីអ៊ឺរ៉ុប និង KOREDE របស់វិសាខាបាន៩គ្រាប់ដូចគ្នា

២- PRIVAT របស់ស្វាយរៀង និង MARCIO របស់ណាហ្គាបាន៨គ្រាប់ដូចគ្នា

៣-ចំណែកអ្នករកបាន៧គ្រាប់មាន ចាន់ វឌ្ឍនាកា របស់បឹងកេត MIGUEL របស់ស្វាយរៀង និង MARCUS HABER របស់វិសាខា។

សម្រាប់ការប្រកួតសប្ដាហ៍ទី៩ស្អែកនេះក៏មានមួយគូផងដែរគឺក្រុមបាល់ទាត់ Angkor Tiger ប៉ះ ណាហ្គាវើល នៅកីឡដ្ឋាន អេស.អ.យូ វេលាម៉ោង៣:៣០នាទី៕