បណ្តាញសង្គម

Koeman ដាក់​គោលដៅ​ចង់​ឲ្យ​ខ្សែ​បម្រើ​ទាំង​អស់​រក​ឲ្យ​បាន​ពី៣​ទៅ៦​គ្រាប់​នៅ​រដូវ​កាល​ថ្មី

អ្នកចាត់ការ Ronald Koeman កំពុងតែរៀបចំដើម្បីរដូវកាល២០២១-២១ ហើយសង្ឃឹម Barcelona អាចពង្រឹងនូវអ្វីដែលពួកគេសម្រេចបានក្នុងឆ្នាំដំបូងរបស់លោកក្នុងការដឹកនាំ។

អ្នកចាត់ការសញ្ជាតិហូឡង់សម្លឹងឃើញការពង្រឹងគ្រប់តំបន់ ហើយជាពិសេសចង់ឲ្យខ្សែបម្រើរបស់លោកទាំងអស់គួរឲ្យអាចរកគ្រាប់ឲ្យបានច្រើន។ មកកាន់ Barca នៅឆ្នាំដំបូង Koeman បានជួយក្រុមឈ្នះពាន Copa del Rey តែមួយគត់ និងឈរលេខ៣នៅតារាពិន្ទុ La Liga។

ក្នុងកិច្ចសម្ភាសន៍មួយ Koeman អំពីខ្សែបម្រើក្មេងៗរបស់ក្លឹបដូចជា Frenkie de Jong ថា ត្រូវតែពង្រឹងទៅមុខ ហើយក្លឹបនឹងបន្តធ្វើការជាមួយគេដើម្បីឲ្យទទួលបានលទ្ធផលល្អប្រសើរទៅមុខ។ ដូចខ្សែបម្រើទាំងអស់ក្នុងក្លឹប បូករួមទាំង De Jong ផង គួរតែអាចរកគ្រាប់បាល់បានចន្លោះពី ៣ទៅ៦គ្រាប់ ក្នុងរដូវកាលថ្មី។

Koeman ក៏បានសរសើពីខ្សែបម្រើវ័យ១៨ឆ្នាំ Pedri ដែលបង្ហាញសមត្ថភាពអស្ចារ្យក្នុងព្រឹត្តិការណ៍ Euro ២០២០។ តែដោយសារភាពនៅវ័យក្មេង លោកចង់ឲ្យ Pedri បន្តពង្រឹងខ្លួនបន្ថែម ខណៈបច្ចុប្បន្នគេកំពុងបន្តជួយអេស្ប៉ាញទៅលេងនៅព្រឹត្តិការណ៍អូឡាំពិក៕