បណ្តាញសង្គម

Christensen រំឭក​ Kane ថា កុំ​ភ្លេច​ណា​កីឡាករ​ដាណឺម៉ាក​ម្នាក់​​លេង​នៅ Spurs

ខ្សែការពាររបស់ដាណឺម៉ាក Andreas Christensen បាននិយាយថា ក្រុមរបស់គេដឹងពីវិធីដើម្បីបិទខ្សែប្រយុទ្ធរបស់អង់គ្លេស Harry Kane នៅយប់នេះ។

មុនជំនួបរវាងអង់គ្លេសនិងដាណឺម៉ាកនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Kane បាននិយាយថា គេពេលនេះកំពុងមានទម្រង់លេងឡើងខ្លាំង គ្មាននរណាអាចបញ្ឈប់បានឡើយ។

ទាក់ទិននឹងរឿងនេះ Christensen ដែលបច្ចុប្បន្នលេងនៅ Chelsea បានក្រើនរំឮកថា ក្នុងជម្រើសជាតិដាណឺម៉ាកមានកីឡាករម្នាក់លេងនៅ Spurs។ ការនិយាយបែបនេះ Christensen ចង់សំដៅទៅលើខ្សែបម្រើ Pierre-Emile Hojbjerg ដែលជាមិត្តរួមក្រុមនៅ Spurs ជាមួយ Kane។

Christensen ដឹងពីគុណភាពលេងរបស់ Kane ប៉ុន្តែកីឡាកររបស់ដាណឺម៉ាទាំងអស់ក៏បានផ្ដល់យោបល់គ្នាធ្វើយ៉ាងណាដើម្បីបញ្ឈប់ខ្សែប្រយុទ្ធរូបនេះ។ “Pierre-Emile ស្គាល់ Kane ច្បាស់ ហើយគេនឹងអាចផ្ដល់យោបល់ច្រើន។

គ្រប់កីឡាករសុទ្ធតែមានទម្លាប់របស់ពួកគេ ហើយពួកគេនឹងឆ្លៀតឆក់យកឱកាសនេះពីពួកគេ។ ជើងរបស់ Kane ល្អ ហើយគេជាអ្នកបញ្ចប់ទីដ៏ល្អម្នាក់”។ សម្ដី Christensen៕