បណ្តាញសង្គម

ណុប តុលា​ ៖ កូវីដ​នេះ​ពិត​ជា​សាហាវ​មែន ធ្វើ​ទុក្ខ​បង​ប្រុស​​​​ខ្ញុំ​ត្រឹម​១​ម៉ោង​បណ្ដាល​ឲ្យ​ស្លាប់​

ណុប តុលា អតីតខ្សែការពាររបស់ជម្រើសជាតិកម្ពុជាបានបង្ហោះបាត់បង់សមាជិកគ្រួសារម្នាក់ដោយសារកូវីដ១៩ កាលពីពេលថ្មីៗនេះ ដោយបង្ហាញថា ការធ្វើទុក្ខត្រឹម១ម៉ោងអាចបណ្ដាលឲ្យបងប្រុសបង្កើតរបស់ខ្លួនបាត់បង់ជីវិត។

ក្នុងសារនោះមានខ្លឹមសារទាំងស្រុងថា «វាពិតជាលឿនពេកហើយ ធ្វើទុកបងប្រុសខ្ញុំត្រឹមតែ១ម៉ោង ជំងឺកូវីដនេះពិតជាសាហាវណាស់ សូមឲ្យវិញ្ញាណខ័នបងប្រុសទៅឲ្យបានសុខ លាហើយលាជារៀងរហូត»។

យ៉ាងណាសម្រាប់ព័ត៌មានពេញលេញ Sabay មិនទាន់សុំការបញ្ជាក់បន្ថែមពី តុលា បានទេ ព្រោះមិនទាន់មានការឆ្លើយតប។ ប៉ុន្តែសម្រាប់ព័ត៌មានបឋមនៅពេលនេះដឹងថា បុរសដែលបានបាត់បង់ជីវិតខាងលើជាបងប្រុសបង្កើតរបស់ ណុប តុលា តែម្ដង៕