បណ្តាញសង្គម

ម្ដាយ Rabiot ប្រាប់​ឪពុក Mbappe ឲ្យ​ចេះបង្រៀន​​កូន​របស់​ខ្លួន​ផងកុំ​ក្រអឺតក្រទម​ពេក

បារាំងបានធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់បាល់ប៉េណាល់ទីជាមួយស្វីស។

ក្រោយការប្រកួតស្រាប់តែមានជម្លោះពាក្យសម្ដីរវាងក្រុមគ្រួសារកីឡាករបារាំង។ ផ្អែកតាមសារព័ត៌មាន RMC ឲ្យដឹងថា ម្ដាយខ្សែបម្រើ Adrien Rabiot អ្នកស្រី Veronique Rabiot បានបោះពាក្យសម្ដីទៅកាន់គ្រួសាររបស់ Paul Pogba និង Kylian Mbappe បន្ទាប់ពីប្រកួតចប់។

តាមរយៈការទាត់ប៉េណាល់ទីមិនចូលរបស់ Mbappe អ្នកស្រី Veronique Rabiot បានទៅនិយាយជាមួយគ្រួសាររបស់ Pogba និង Mbappe។ អ្នកស្រីបានចោទជាសំនួរ ហេតុអ្វី Pogba ធ្វើឲ្យភ្លាត់បាល់ឲ្យខាងស្វីសយកបាល់បាន រួចទាត់បញ្ចូលគ្រាប់ទី៣តាមស្មើ។

បន្ទាប់មក អ្នកស្រីបានទៅប្រាប់ឪពុករបស់ Mbappe ឲ្យលោកចេះបង្រៀនកូនប្រុសកុំឲ្យក្រអឺតក្រទមពេក។ ទាំងអស់នេះហើយបានកើតជាទម្លោះមើលមុខគ្នាមិនចំក្នុងចំណោមគ្រួសាររបស់កីឡាករបារាំង៕