បរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ២-០ នៅយប់មិញនេះ បានក្លាយជាប្រកួតចុងក្រោយរបស់លោក Joachim Low គ្រូបង្វឹកក្រុមអាល្លឺម៉ង់ហើយ។
រហូតដល់គ្រូបង្វឹកវ័យ៦១ឆ្នាំខាងលើបានសម្រេចចែកផ្លូវជាមួយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់តាំងពីមុនព្រឹត្តិការណ៍ Euro 2020 ចាប់ផ្ដើមទៅទៀត។ ដោយគ្រានោះ លោកមានលក្ខខណ្ឌចាកចេញពីតំណែងក្រោយពីចប់ភារកិច្ចនៅ Euro នេះតែម្ដង។
ដូច្នេះប្រកួតយប់មិញដែលចាញ់អង់គ្លេស គឺជាប្រកួតចុងក្រោយរបស់លោកហើយ។ លោក Hansi Flick ដែលធ្លាប់ជាគ្រូជំនួយនៅជម្រើសជាតិអាល្លឺម៉ង់ និងបានចាកចេញទៅដឹកនាំ Bayern Munich ឈ្នះពានរង្វាន់ជាច្រើននោះ នឹងចូលខ្លួនមកជំនួសកៅអីលោក Low វិញសម្រាប់ភារកិច្ចបន្ដទៀតនៅ World Cup 2022 ក្នុងប្រទេសកាតា៕