បណ្តាញសង្គម

ប្រភព​ពី​អាល្លឺម៉ង់​ថា Kroos នឹង​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើសជាតិ ក្រោយ​ចាញ់​អង់គ្លេស

ខ្សែបម្រើរបស់អាល្លឺម៉ង់ Toni Kroos ត្រូវបានគេរាយការណ៍ថា នឹងប្រកាសពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងពេលឆាប់ៗ បន្ទាប់ពីប្រកួតចាញ់អង់គ្លេស ២-០ ធ្លាកចេញពីពាន Euro។

ផ្អែកតាមសារព័ត៌មាន Bild ប្រភពពីប្រទេសអាល្លឺម៉ង់ សមាជិករបស់ក្រុម Real Madrid ខាងលើមានគម្រោងចង់ព្យួរស្បែកជើងពីក្រុមជម្រើសជាតិ ក្រោយខកចិត្តធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ Kroos វ័យ៣១ឆ្នាំ បង្ហាញខ្លួនបាន១០៦ប្រកួតឲ្យឥន្ទ្រីដែក បច្ចុប្បន្នឈរលេខ៧ជាកីឡាករលេងច្រើនជាងគេឲ្យអាល្លឺម៉ង់។

អំឡុងពេលលេងឲ្យជម្រើសជាតិ Kroos រកបាន១៧គ្រាប់ ជួយក្រុមឈ្នះ World Cup ២០១៤។ ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំនេះ អតីតកីឡាកររបស់ Bayern Munich លេងគ្រប់៤ប្រកួតរបស់អាល្លឺម៉ង់។ សរុបការលេង៣៦០នាទី ទាត់បាន៤ជើង និងមិនចំគោលដៅមួយជើងឡើយ។ សម្រាប់ការចូលនិវត្តន៍មែនឬយ៉ាងណា រងចាំសាមីខ្លួនប្រកាសដោយខ្លួនឯងសិន៕