Edinson Cavani នឹងយល់ព្រមចូលរួមជាមួយក្រុម Real Madrid ភ្លាមតែម្ដង ប្រសិនបើក្លឹបអេស្ប៉ាញមួយនេះព្រមផ្ដល់តម្លៃពលកម្ម៧លានអឺរ៉ូក្នុង១ឆ្នាំដល់រូបគេ ជាមួយកុងត្រា២ឆ្នាំ។
Cavani បានផុតកុងត្រាជាមួយក្រុម PSG ហើយ និងបច្ចុប្បន្ននេះមិនទាន់មានក្លឹបលេងនៅឡើយទេ។ រូបគេកំពុងស្នាក់នៅផ្ទះក្នុងប្រទេសអ៊ុយរុយហ្គាយ ដោយហ្វឹកហាត់ជាប្រចាំ រង់ចាំក្លឹបថ្មីទាក់ទងមកនិងត្រូវលក្ខខណ្ឌគ្នាផ្លាស់ទៅលេងតែម្ដង។
ដោយក្លឹបថ្មីដែលគេរំពឹងថាអាចយកខ្សែប្រយុទ្ធរូបនេះបាននោះគឺ Real Madrid ក្រោមការដឹកនាំរបស់ Zidane ។ ប្រភពនៅអេស្ប៉ាញ បានអះអាងថាកីឡាករវ័យ៣៣ឆ្នាំនេះ យល់ព្រមទៅលេងឱ្យក្រុម Real Madrid ដោយមិនគិតច្រើនទេ បើសិនជារូបគេទទួលបានតម្លៃពលកម្ម៧លានអឺរ៉ូក្នុង១ឆ្នាំ ជាមួយកុងត្រាត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។
ទន្ទឹមគ្នានេះដែរ លោក Zidane ក៏កំពុងពិចារណាផងដែរ ចំពោះការយក Cavani មក ព្រោះរូបគេមិនមានតម្លៃខ្លួនផ្ទេរឡើយ៕