បណ្តាញសង្គម

បុរសម្នាក់ បាញ់សម្លាប់ខ្លួន នៅខាងត្បូង សាកល វិទ្យាល័យ កសិកម្មចំការដូង

ភ្នំពេញ៖ បុរសវ័យប្រមាណ ១៨ឆ្នាំម្នាក់ បានបាញ់សម្លាប់ខ្លួនឯង នាវេលាម៉ោងប្រមាណ ៤ និង៥០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ នៅខាងត្បូង សកលវិទ្យាល័យកសិកម្ម ចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតនៅភូមិ ខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

អាន​បន្ត៖ បុរសម្នាក់ បាញ់សម្លាប់ខ្លួន នៅខាងត្បូង សាកល វិទ្យាល័យ កសិកម្មចំការដូង

ភ្លើងឆេះ បំផ្លាញផ្ទះ នៅខាងត្បូង ស្នងការក្រុង មិនទាន់ដឹងពីមូលហេតុ

ភ្នំពេញ ៖ អគ្គិភ័យមួយ បានឆេះបំផ្លាញ ផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅខាងត្បូងស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅល្ងាចថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០១៤ នេះ ដោយមិនទាន់ដឹងពីមូលហេតុពិ តប្រាកដនៅឡើយទេ ។

អាន​បន្ត៖ ភ្លើងឆេះ បំផ្លាញផ្ទះ នៅខាងត្បូង ស្នងការក្រុង មិនទាន់ដឹងពីមូលហេតុ

អ.ហ បញ្ជូន យោធាផ្កាយ២ ទៅតុលាការ ពីបទជំពាក់ ប្រាក់២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ មន្រ្តី អ.ហ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ បានបញ្ជូន មន្រ្តី យោធាផ្កាយ២ម្នាក់ ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យ តំណាងអយ្យការធ្វើការ សាកសួរបន្ត ពាក់ព័ន្ធបណ្តឹង ឆបោកនូវទឹកប្រាក់ ចំនួន២០ម៉ឺនដុល្លារ ។

អាន​បន្ត៖ អ.ហ បញ្ជូន យោធាផ្កាយ២ ទៅតុលាការ ពីបទជំពាក់ ប្រាក់២០ម៉ឺនដុល្លារ

ចាប់ផ្សឹក ព្រះសង្ឃ នៅវត្តទួលចាន់ ក្រោយទាញពូថៅ កាប់ព្រះចៅ អធិការ វត្ត ព្រោះរឿងស្តីបន្ទោស

កំពង់ធំ ៖ កម្លាំងនគរបាល មូលដ្ឋាន ស្រុកសន្ទុក ខេត្តកំពង់ធំ បានចុះទៅ ជួយអន្តរាគមន៍ ដោយឃាត់ព្រះកាយ ព្រះសង្ឃមួយអង្គ ក្រោយពី បាន យកពូថៅ ទៅកាប់ព្រះកេះ ព្រះចៅអធិការ វត្តទួលចាន់ កាល ពីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុងវត្ត ឃុំតាំងក្រសាំង ស្រុកសន្ទុក ។

អាន​បន្ត៖ ចាប់ផ្សឹក ព្រះសង្ឃ នៅវត្តទួលចាន់ ក្រោយទាញពូថៅ កាប់ព្រះចៅ អធិការ វត្ត...

ជនភៀសខ្លួន ម៉ុងតាញ៉ា សម្រេចចិត្ត ចេញពីព្រៃហើយ

រតនគិរី ៖ ទីបំផុតជនភៀសខ្លួន ម៉ុងតាញ៉ា ដែលសម្ងំ ក្នុងព្រៃក្នុង ខេត្តរតនគិរី បានសម្រេច ចិត្តចេញពីព្រៃហើយ ដើម្បី រកជំនួយ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ នេះ បច្ចុប្បន្នកំពុង ធ្វើដំណើរ តាមរថយន្ត ជាមួយមន្រ្តីក្រសួងមហាផ្ទៃ និង មន្រ្តីអង្គការ សហប្រជាជាតិ បន្ទាប់ពីពួកគេ បានរត់គេចពី ប្រទេសវៀតណាម មកសម្ងំ ក្នុងព្រៃកម្ពុជា អស់ជាច្រើនសប្តាហ៍ ។

អាន​បន្ត៖ ជនភៀសខ្លួន ម៉ុងតាញ៉ា សម្រេចចិត្ត ចេញពីព្រៃហើយ

ប្រធានសហជីព កម្មករកម្ពុជា ត្រូវជនមិនស្គាល់មុខ លួចវាយ នឹងដែក បំពង់ទីប រងរបួសធ្ងន់

ភ្នំពេញ ៖ ប្រធានសហជីព កម្មករកម្ពុជា ប្រចាំរោងចក្រ « ភីសក្លូរីស » ត្រូវ ជនមិនស្គាល់មុខ លួចវាយ នឹងដែកបំពង់ទីប បណ្តាលឲ្យ រងរបួសធ្ងន់ កាល ពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរ ចេញពីធ្វើការ ក្រោយបញ្ចប់ ម៉ោងបន្ថែម ។

អាន​បន្ត៖ ប្រធានសហជីព កម្មករកម្ពុជា ត្រូវជនមិនស្គាល់មុខ លួចវាយ នឹងដែក បំពង់ទីប...

ភ្លើងឆេះព្រៃ នៅស្រុកព្រះនេត្រព្រះ កម្លាំងនគរបាល ចេញជួយអន្តរាគមន៍ ទាំងយប់ ទាន់ពេលវេលា

បន្ទាយមានជ័យ ៖ ដោយសារ តែរដូវនេះ មានធ្លាក់ ខ្យល់ខ្លាំង បានធ្វើឲ្យ អគ្គិភ័យ មិនត្រឹមតែ កើតឡើង ទៅលើផ្ទះ ប្រជាពលរដ្ឋ នោះទេ ប៉ុន្តែ ព្រៃ របោះតូចៗ វាលស្មៅ ក៏ត្រូវភ្លើងឆេះផងដែរ ធ្វើឲ្យភូមិឋាន របស់អ្នកស្រុក នៅជិតទីតាំងឆេះ ទាំងនោះ អាចប្រឈមមុខ គ្រប់ពេលវេលា។

អាន​បន្ត៖ ភ្លើងឆេះព្រៃ នៅស្រុកព្រះនេត្រព្រះ កម្លាំងនគរបាល ចេញជួយអន្តរាគមន៍ ទាំងយប់...

សង្វៀន ជល់មាន់ មួយកន្លែង នៅស្រុកចិត្របុរី អាជ្ញាធរមិនខ្វល់

ក្រចេះ៖ ប្រភពពី ប្រជាពលរដ្ឋ នៅស្រុកចិត្របុរី បានប្រាប់អោយដឹងថា មានសង្វៀនជល់មាន់ មួយកន្លែង នៅ កណ្តាលព្រៃ ស្ថិតក្នុងឃុំថ្មរគ្រែ បាននិងកំពង់ សំងំបើកជល់ស្ងាត់ៗ ក្រោមការបើកដៃពី សំណាក់អាជ្ញាធរមូលដ្ឋាន ។

អាន​បន្ត៖ សង្វៀន ជល់មាន់ មួយកន្លែង នៅស្រុកចិត្របុរី អាជ្ញាធរមិនខ្វល់

កាវ៥០២ក្លែងក្លាយ ត្រូវបានកម្លាំង អ.ហ ខេត្ត ចាប់រឹបអូសបាន រាប់រយប្រអប់ ពីអាជីករ ជុំវិញផ្សារស្ទឹងត្រែង

ស្ទឹងត្រែង៖ កាវ ៥០២ ក្លែងក្លាយ និងគេចពន្ធ នាំចូល ពីប្រទេសវៀតណាម រាប់រយប្រអប់ បោះលក់នៅទីផ្សារ ស្ទឹងត្រែង ត្រូវកំលាំង សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក ជា ពេជ្រ ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តស្ទឹងត្រែង ចុះប្រតិបត្តិការ ចាប់រឹបអូស តាមហាង លក់ ទំនិញជុំវិញផ្សារ ស្ទឹងត្រែង ។

អាន​បន្ត៖ កាវ៥០២ក្លែងក្លាយ ត្រូវបានកម្លាំង អ.ហ ខេត្ត ចាប់រឹបអូសបាន រាប់រយប្រអប់...

នគរបាល បញ្ជូនខ្លួនយុវជន ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធ ករណីជួញដូរ គ្រឿងញៀន

កំពត ៖ ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងសកម្មភាព ជួញដូរគ្រឿងញៀន ត្រូវបានកម្លាំង នគរបាលជំនាញ នៃការិ យាល័យ ប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿង បញ្ជូនខ្លួនឡើងតុលាការ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤នេះ។

អាន​បន្ត៖ នគរបាល បញ្ជូនខ្លួនយុវជន ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធ ករណីជួញដូរ គ្រឿងញៀន

ជិះម៉ូតូ លឿន​វ៉ា​រថយន្ត​ អកហ្សឺ រថយន្តមួយទៀត មកពី​មុខគេច ទៅបុក​បង្គោល ភ្លើង​ស្លាប់​

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ស្លាប់ នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម ខណៈជិះម៉ូតូ មានល្បឿនលឿន ទៅបុកនឹង បង្គោលភ្លើង ដោយខ្លួនឯង កាលពីវេលាម៉ោង០៤ និង៣០នាទី រសៀលថ្ងៃទី១២ ធ្នូ ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវ ជាតិលេខ៥ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ៩១ និង៩២ ក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ 

អាន​បន្ត៖ ជិះម៉ូតូ លឿន​វ៉ា​រថយន្ត​ អកហ្សឺ រថយន្តមួយទៀត មកពី​មុខគេច ទៅបុក​បង្គោល...

នាយឧត្តមសេនីយ៍ នេត សាវឿន៖ បទល្មើសឧក្រិដ្ឋ មានការកើនឡើង បន្តិច នៅពេលកន្លងមកនេះ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានលើកឡើងថា ស្ថានការណ៍ កន្លងទៅគឺ មានការកើនឡើង បន្តិចផ្នែក បទឧក្រិដ្ឋ ក្នុងនោះមាន ៣ គឺលេចធ្លោ ខ្លំាងជាងគេ។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ នេត សាវឿន៖ បទល្មើសឧក្រិដ្ឋ មានការកើនឡើង បន្តិច នៅពេលកន្លងមកនេះ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង បានរិះគន់អាជ្ញាធរ ខេត្តតាកែវថា ធ្វើអ្វីគ្មានដឹង ទិសតំបន់

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីស្តីទី និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ឯកឧត្តម ស ខេង បានរិះគន់ចំៗ ទៅលើ អាជ្ញាធរ ខេត្តតាកែវ ចំពោះសកម្មភាព មួយចំនួន ដែលរារាំង ធម្មយាត្រា របស់ក្រុមអង្គការ សង្គមស៊ីវិល ព្រះសង្ឃ ប្រជា ពលរដ្ឋ ដែលហែក្បួន មករាជធានីភ្នំពេញ ដើម្បីចូលរួម ទិវាសិទ្ធិមនុស្ស អន្តរជាតិលើកទី៦៦ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៤ ។

អាន​បន្ត៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង បានរិះគន់អាជ្ញាធរ ខេត្តតាកែវថា...

ក្រុមក្មេងស្ទាវ ខេត្តកំពង់ចាម ប្រើស្ទីលបំពាក់ បំពង់ស៊ីម៉ាំងម៉ូតូ បើកបំពងសំឡេង ត្រូវនគរបាល ចាប់មកអប់រំ

កំពង់ចាម៖ រយះពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ ក្រុមក្មេងស្ទាវ នៅខេត្តកំពង់ចាម បានប្រើរូបភាពថ្មី ដោយកែច្នៃ និង បំពាក់ស៊ីម៉ាំងធំៗ ទៅលើម៉ូតូ របស់ខ្លួន រួចនាំគ្នាបើក បំពងសំឡេង ឮសូរប្រែនៗ រំខានដល់ការ ធ្វើដំណើរ ក៏ដូចជា ការរស់នៅរបស់ ប្រជាពលរដ្ឋ ។

អាន​បន្ត៖ ក្រុមក្មេងស្ទាវ ខេត្តកំពង់ចាម ប្រើស្ទីលបំពាក់ បំពង់ស៊ីម៉ាំងម៉ូតូ បើកបំពងសំឡេង...

ជនជាតិកូរ៉េស្រវឹង បើករថយន្តបុក ម៉ូតូសង់កូរ៉េ អូសជាច្រើនម៉ែត្រ បណ្តាលឆេះទាំងរថយន្ត និងម៉ូតូ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយ បុរសជនជាតិកូរ៉េម្នាក់ បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿង ទាំងស្រវឹង ទៅបុកអ្នក ជិះម៉ូតូសង់កូរ៉េ នៅម្តុំត្រឡោកបែក កាលពីវេលាម៉ោង១២ នឹង១០នាទីយប់ ថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៤ ហើយបើករត់ ដល់ផ្លូវភ្លោះ បុរីអង្គរភ្នំពេញ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ជនជាតិកូរ៉េស្រវឹង បើករថយន្តបុក ម៉ូតូសង់កូរ៉េ អូសជាច្រើនម៉ែត្រ...

ធ្វើរបងថ្មរំលោភ យកផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិ អាជ្ញាធរគ្មាន ចំណាត់ការ

កំពង់ចាម៖ បន្ទាប់ពីមានការតវ៉ា របស់ប្រជាពលរដ្ឋ ភូមិអង្គរបានទី៦ នៅសាលាស្រុក កងមាស ហើយនៅរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤នេះ អាជ្ញាធរស្រុកកងមាស បានចុះដល់ទីតាំង ទំនាស់ធ្វើរបងថ្មរំលោភ យកផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិ ស្ថិតក្នុង ភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ខណៈអាជ្ញាធរ ភូមិ ឃុំ អសមត្ថភាពក្នុងចំណាត់ការនោះ ។

អាន​បន្ត៖ ធ្វើរបងថ្មរំលោភ យកផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិ អាជ្ញាធរគ្មាន ចំណាត់ការ

សមត្ថកិច្ច បញ្ជូនខ្លួន ឪពុក-ម្តាយ ប្អូនប្រុស និងប្អូនស្រីសាច់ថ្លៃ របស់ឧកញ៉ា ថោង សារ៉ាត់ ទៅតុលាការ នៅថ្ងៃស្អែក

ភ្នំពេញ៖ ជនជាប់ពាក់ព័ន្ធចំនួន ៤នាក់ផ្សេងទៀត រួមមានឪពុក-ម្តាយ ប្អូនប្រុសបង្កើត និងប្អូនស្រីសាច់ថ្លៃរបស់ លោកឧកញ៉ា ថោង សារ៉ាត់ នឹងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ ស្អែកនេះ

អាន​បន្ត៖ សមត្ថកិច្ច បញ្ជូនខ្លួន ឪពុក-ម្តាយ ប្អូនប្រុស និងប្អូនស្រីសាច់ថ្លៃ របស់ឧកញ៉ា...

អំពើហឹង្សាក្នុងគ្រួសារ ប្ដីកាប់សម្លាប់ប្រពន្ធ និងយកសាំងដុត កំទេចសព រួចរត់ទៅចង ក សម្លាប់ខ្លួនឯង

កណ្ដាល ៖ អំពើហឹង្សា ក្នុងគ្រួសារមួយ បានកើតឡើង បណ្ដាលឲ្យប្ដីប្រពន្ធ ពីរនាក់ស្លាប់ ខណៈដែល មុនពេលកើតហេតុ បុរសជាប្ដី បានយកកាំបិត កាប់ប្រពន្ធស្លាប់ ក្នុងថ្លុកឈាម រួចបានយកសាំងមកចាក់ ដុតសពប្រពន្ធ ជាក្រោយ ។

អាន​បន្ត៖ អំពើហឹង្សាក្នុងគ្រួសារ ប្ដីកាប់សម្លាប់ប្រពន្ធ និងយកសាំងដុត កំទេចសព រួចរត់ទៅចង...

សមត្ថកិច្ចបញ្ជូន អង្គរក្សទាំង៤នាក់ របស់ឧកញ៉ាថោង សារ៉ាត់ ដល់តុលាការ ហើយ

ភ្នំពេញ ៖ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២និង៥៥នាទី រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤នេះ បានបញ្ជូនអង្គរក្សទាំង ៤នាក់ របស់ឧកញ៉ាថោង សារ៉ាត់

អាន​បន្ត៖ សមត្ថកិច្ចបញ្ជូន អង្គរក្សទាំង៤នាក់ របស់ឧកញ៉ាថោង សារ៉ាត់ ដល់តុលាការ ហើយ

បញ្ជូនជន ល្មោភកាមម្នាក់ ទៅស្នងការខេត្ត ពីបទរំលោភ ប្រពន្ធគេ មិនសម្រេច

បាត់ដំបង ៖ កម្លាំងនគរបាល ស្រុកសំឡូត ចាប់បញ្ជូនជនសង្ស័យម្នាក់ ទៅស្នងការខេត្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ពីបទប៉ុនប៉ង រំលោភប្រពន្ធគេ មិនសម្រេច ដែលបានប្រព្រឹត្ត ផ្លោះបង្អួច ចូលចាប់ កាលម៉ោង ២៣យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិភ្នុំរ៉ៃឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

អាន​បន្ត៖ បញ្ជូនជន ល្មោភកាមម្នាក់ ទៅស្នងការខេត្ត ពីបទរំលោភ ប្រពន្ធគេ មិនសម្រេច

នគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំង ចែកចាយគ្រឿងញៀន នៅតាមផ្លូវ វេងស្រេង

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់លោក អធិការ យឹម សារ៉ាន់ ចុះឡោមព័ទ្ឋ និងបង្ក្រាប ទីតាំងចែកចាយ គ្រឿងញៀន

អាន​បន្ត៖ នគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំង ចែកចាយគ្រឿងញៀន នៅតាមផ្លូវ វេងស្រេង