បណ្តាញសង្គម

រំដោះ​កម្មការិនី​ពីរ​នាក់​ពី​ម៉ា​ឡេ​ស៊ី​ ​មេខ្យល់​២នាក់ឪពុក​-កូន​ត្រូវ​បាន​ចាប់ខ្លួន

ខេត្តកំពង់ចាម ៖ កាលពីល្ងាច ថ្ងៃទី២៨ កុម្ភៈ ២០១៥ តុលាការបានចេញដីកា ឃុំខ្លួនមេខ្យល់ ឪពុក និងកូនស្រី ដាក់ពន្ធនាគារខេត្ត បណ្តោះអាសន្នដោយ ចោទប្រកាន់ពីបទ នាំមនុស្សចេញ ដោយមិនស្របច្បាប់ ទៅកាន់ប្រទេសម៉ាឡេស៊ី ។

អាន​បន្ត៖ រំដោះ​កម្មការិនី​ពីរ​នាក់​ពី​ម៉ា​ឡេ​ស៊ី​...

ឃុំខ្លួនអ្នកកាសែតម្នាក់ និងគូកនពីបទជួញដូរ គ្រឿងញៀន ១៥៥២គ្រាប់

បាត់ដំបង៖ ជនសង្ស័យ មេខ្លោងជួញដូរ គ្រឿងញៀនចំនួន ៣នាក់ ក្នុងនោះម្នាក់ គឺអ្នកកាសែត កាលពីថ្ងៃ ទី ២៨ ខែ កុម្ភៈ ២០១៥ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តបាត់ដំបង សម្រេចឃុំខ្លួន ពីបទ « ជួញដូរដោយ ខុសច្បាប់ » និងបានបញ្ជូនពួកគេ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុង ពន្ធនាគារខេត្ត ។

អាន​បន្ត៖ ឃុំខ្លួនអ្នកកាសែតម្នាក់ និងគូកនពីបទជួញដូរ គ្រឿងញៀន ១៥៥២គ្រាប់

កម្មការិនីរោងចក្រ តាក់សាន់ ត្រូវបងធម៌វាយសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ជិត ៥ពាន់ដុល្លារ

ភ្នំពេញ៖ នារីវ័យ ២២ឆ្នាំ ស្រស់ស្អាតម្នាក់ ជាកម្មការិនី រោងចក្រតាក់សាន់ និងជាអ្នករកស៊ី ចងការប្រាក់ឲ្យកម្មករ រោងចក្រផងនោះ ត្រូវបងធម៌របស់ខ្លួន វាយសម្លាប់ ប្លន់យកម៉ូតូ គ្រឿងអលង្ការ និងលុយ១៥០០ដុល្លារ សរុបប្រហែល ៥ពាន់ដុល្លារ ហើយដឹកសពនារីរងគ្រោះ ទៅទម្លាក់ចោល តាមបណ្តោយផ្លូវ ជាតិលេខ៦១ ត្រង់ចំណុចភូមិ ថ្នល់បត់ ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

អាន​បន្ត៖ កម្មការិនីរោងចក្រ តាក់សាន់ ត្រូវបងធម៌វាយសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ជិត...

ក្រុមក្មេងស្ទាវបើករថយន្តស្លាកលេខ ន.ប ប្រជែងតាមផ្លូវ ក្រឡាប់ផ្ងារជើង សំណាងល្អ របួសស្រាល

ភ្នំពេញ៖ ក្រុមក្មេងស្ទាវ មួយក្រុមមានគ្នា ៤នាក់ បើករថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ន.ប ១៥៥៨ ក្នុងល្បឿន យ៉ាងលឿន បានប្រជែង រថយន្តមួយគ្រឿង នៅពីមុខ ស្រាប់តែវាក់អើ នឹងម៉ូតូមួយគ្រឿង មកពីខាងមុខ បណ្តាលឲ្យរេចង្កូត ធ្លាក់មកខាងឆ្វេងដៃ ក្រឡាប់ផ្ងារ ជើងតែម្តង ប៉ុន្តែសំណាងល្អ ក្រុមក្មេងស្ទាវទាំងនេះ ត្រឹមរងរបួសស្រាល ប៉ុណ្ណោះ ។


គ្រោះថ្នាក់ចរាចរ ខាងលើនេះ បានកើតឡើងតាម បណ្តោយផ្លូវជាតិ លេខ១ ក្នុង ភូមិជ្រោយអម្ពិល២ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ។ សាក្សីនៅកន្លែង កើតហេតុនិយាយថា រថយន្តមួយគ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ពោលចូលមក រាជធានីភ្នំពេញវិញ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់មុខហាង លក់កូនឈើ ស្រាប់តែប្រជែង រថយន្តនៅពីមុខ ក៏វាក់អើនឹងម៉ូតូ មកពីមុខផងដែរនោះ ក៏រេចង្កូតក្រឡាប់ ផ្ងារជើងតែម្តង។

តាមសាក្សី ក្រោយកើតហេតុ គេឃើញមាន សាច់ញាតិ របស់ក្មេង ទំនើងទាំងនេះ យករថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ៥៧០ ពណ៌ត្រេអ៊ី ទៅយកពួកគេ ហើយថែមទាំងដោះ ស្លាកលេខនគរបាល ចេញពីរថយន្តដែល ក្រឡាប់នោះទៀតផង។យ៉ាងណាក៏ដោយនោះ សមត្ថកិច្ចដែលចុះទៅ អន្តរាគមន៍នៅកន្លែង កើតហេតុ មិនទាន់បានបញ្ជាក់ពី អត្តសញ្ញាណរបស់ អ្នកបើកបរនៅឡើយទេ៕

ដកស្រង់ពី៖ ដើមអម្ពិល

បាញ់៣៣គ្រាប់ គំរាមនគរបាល ចរាចរណ៍ ខឹងផាកពិន័យ បើកលើសល្បឿន

ភ្នំពេញ ៖ អ្នកមានអំណាច ជិះមែកសឺដេសទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2AD-2229 ពណ៌ខ្មៅ មួយគ្រឿង បានប្រើ អង្គរក្សរបស់ខ្លួន បាញ់៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ ព្រោះផាកពិន័យ បើកបរលើសល្បឿនកំណត់ កាលពីវេលាម៉ោង ១០ និង១០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ ជាតិលេខ៤ ក្នុងសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។


នាយផ្នែកនគរបាល ចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ លោក លី ចាន់ថន បានឱ្យដឹងថា នៅព្រឹកមិញ មុនពេលកើតហេតុ កម្លាំង នគរបាល ចរាចរណ៍ ខេត្ដកំពង់ស្ពឺ ៨នាក់ ដាក់កម្លាំងត្រួតពិនិត្យ ការធ្វើចរាចរណ៍នៅ កន្លែងកើតហេតុខាងលើ ។ លុះដល់វេលាម៉ោង ប្រមាណជាង១០ ស្រាប់តែមានរថយន្ដ ស៊េរីទំនើបម៉ាក មែកសឺដេស ពណ៌ខ្មៅមួយគ្រឿង បើកបរពីខេត្ដ ព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ដោយឃើញការបើកបរ លើសល្បឿនកំណត់ ដែលក្នុងទីប្រជុំជន កំណត់ត្រឹម៣០ទៅ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ មន្ដ្រីនគរបាលចរាចរណ៍ ក៏បានចេញស្ទាក់ ហើយធ្វើការអប់រំ និងផាកពិន័យ ចំនួន១២០០០រៀល ។ លោក លី ចាន់ថន បានឱ្យដឹងថា នៅក្នុង រថយន្ដនោះ គេឃើញមានបុរសពីរនាក់ អង្គុយខាងមុខ ស្លៀកពាក់ឯកសណ្ឋាន ជាអង្គរក្ស ដោយឡែកកៅអីខាងក្រោយ គេមើលមិន ឃើញនោះទេ ដោយសារកញ្ចក់រថយន្ដបិត ស្កុតពណ៌ខ្មៅ ។ក្រោយពេលបង់ការ ផាកពិន័យ ១២០០០រៀល រួចហើយម្ចាស់រថយន្ដ និងអ្នកបើកបរជាអង្គរក្ស ក៏បានធ្វើដំណើរចាកចេញ។

បន្ទាប់ពីការចាកចេញ បានប្រហែល២ម៉ែត្រ អ្នកនៅក្នុងរថយន្ដ ដែលគេសង្ស័យថា ជាអ្នកមានលុយ និងមានអំណាចនោះ បានបញ្ជាឱ្យអង្គរក្សរបស់ខ្លួន ដែលអង្គុយខាងមុខ បាញ់៣៣គ្រាប់ ។ ការប្រើកាំភ្លើងខ្លី បាញ់ជាច្រើនគ្រាប់ ធ្វើឱ្យផ្អើលអស់ ប្រជាពលរដ្ឋ និងអ្នកដំណើរក្នុងខេត្ដ សូម្បីតែមន្ដ្រីនគរបាល ចរាចរណ៍ដែលធ្វើ ការផាកពិន័យ ក៏ព្រលឹងចុងសក់ដែរនោះ គេនៅមិនទាន់ដឹងពី គោលបំណងរបស់អ្នកបាញ់នៅឡើយទេ ។

តែគេជឿជាក់ថា ការបាញ់នេះ គឺជាការគំរាមនិងសំឡុត ដល់មន្ដ្រីនគរបាល ចរាចរណ៍ ជាពិសេសជាសាផ្ញើថា ថ្ងៃក្រោយ កុំឱ្យចេះតែហ៊ាន មើលរថយន្ដ និងអ្នកបើកបរផង ។ ទោះបីជាយ៉ាងណា លោក លី ចាន់ថន កម្លាំងកំពុងធ្វើ ការស្រាវជ្រាវ តាមរកម្ចាស់ រថយន្ដ ដើម្បីចាត់ការទៅតាម នីតិវិធីច្បាប់ ព្រោះកម្ពុជាជាប្រទេស មានច្បាប់ និងគោរពច្បាប់ ទម្លាប់ត្រឹមត្រូវ មិនបណ្ដោយឱ្យជន មានអំណាចយក កាំភ្លើងបាញ់បោះ ស្រេចតែអំពើចិត្ដ ដូចសម័យសង្គ្រាមនោះទេ ។

សាធារណជន ដែលស្អប់ខ្ពើមការបាញ់បោះ បំផ្លាញសន្តិសុខសង្គម បានសំដែងការជឿទុកចិត្ត យ៉ាងមុតមំាុទៅលើ ក្រុមសមត្ថកិច្ច ជាពិសេសថ្នាក់ដឹកនាំ កំពូលៗ នៃកម្លាំងប្រដាប់អាវុធ និងចាត់ការ ហើយស្វែងរក ម្ចាស់រថយន្តខាងលើ ឲ្យទាល់តែឃើញ យកមកផ្តន្ទាទោស ។ ការស៊ើបអង្កេត ប្រហែលជាមិន លំបាកនោះទេ ព្រោះស្លាកលេខរថយន្ត ត្រូវបានសមត្ថកិច្ច បញ្ជាក់យ៉ាងច្បាស់ថា «ភ្នំពេញ 2AD-2229» ៕


ដកស្រង់ពី៖ ដើមអម្ពិល

 

 

រថយន្ដក្រុងបុក ចូលផ្ទះប្រជាពលរដ្ឋ នៅក្បែរសាលា ស្រុករលាប្អៀរ ស្លាប់ម្នាក់ និងរបួស៣នាក់

កំពង់ឆ្នាំង ៖ រថយន្ដក្រុងមួយគ្រឿង មិនទាន់ដឹងថា ជារបស់ ក្រុមហ៊ុនណានោះ បានបើកបុកចូលផ្ទះ ប្រជាពលរដ្ឋ លក់ឥវ៉ានចាប់ហួយ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្បែរសាលា ស្រុក រលាប្អៀរ កាលពី វេលាម៉ោង ១១ ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥ បណ្ដាលឱ្យស្រ្តី ជាម្ចាស់ផ្ទះម្នាក់ ស្លាប់និងរបួស៣នាក់ ។

អាន​បន្ត៖ រថយន្ដក្រុងបុក ចូលផ្ទះប្រជាពលរដ្ឋ នៅក្បែរសាលា ស្រុករលាប្អៀរ ស្លាប់ម្នាក់...

ឌុប​ប្រពន្ធ​មកលេង​បងប្អូន​ប៉ះ​ដៃ​ម៉ូតូ​គ្នា​ធ្លាក់​ប្រពន្ធ​ចូល​ឡាន​កិន​ស្លាប់ ​ប្ដី​យំសោក​ស្ដាយ​យ៉ាង​សង្វេគ​

កំពង់ស្ពឺ ៖ ប្ដីប្រពន្ធ វ័យកណ្ដាល ២នាក់ បានជិះម៉ូតូឌុ បគ្នា ពីខេត្តកណ្តាល មកពីផ្ទះ បងប្អូន នៅខេត្ កំពង់ស្ពឺ ខណៈកំពុង ធ្វើដំណើរ តាមបណ្តោយ ផ្លូវជាតិលេខ ៤ ក៏បានប៉ះ ដៃម៉ូតូ ជាមួយម៉ូតូផ្សេង ហើយបានខ្ទាត ធ្លាក់ប្រពន្ធ ចូលក្រោមឡាន កិនស្លាប់យ៉ាង អាណោចអាធម្ម បុរសជាប្ដី បានត្រឹមយំ សោកបោកប្រាណ និងរៀបរាប់ គួរឲ្យអាណិត ជាពន់ពេក ពីសំណាក់អ្នកឃើញ ហេតុការណ៍ ។

អាន​បន្ត៖ ឌុប​ប្រពន្ធ​មកលេង​បងប្អូន​ប៉ះ​ដៃ​ម៉ូតូ​គ្នា​ធ្លាក់​ប្រពន្ធ​ចូល​ឡាន​កិន​ស្លាប់...

ជនបរទេស​ចំនួន​២​ក្រុម​ដេញ​បាញ់​គ្នា​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​នៅ​ក្បែរ​នោះរ​ងរ​បូស​ធ្ងន់ធ្ងរ​ផ្អើល​ពេញ​ក្រុងព្រះសីហនុ​ទាំងយប់

ព្រះសីហនុ ៖ ជនបរទេស ចំនួន២ក្រុមជិះរថយន្ត ចំនួន២គ្រឿង ដែលគេសង្ស័យថា ជាក្រុមអ្នកលេង ជនជាតិរុស្សី នោះបានជិះរថយន្ត ដេញបាញ់គ្នាស្នូរ គ្រាប់កាំភ្លើង ដូចលៀចផ្ទុះហាក់បីដូច ធ្វើសង្គ្រាមនៅក្នុង សមភូមិប្រយុទ្ធ យ៉ាងដូចច្នេះដែរ បង្កភាពភ្ញាក់ផ្អើល ពេញក្រុងព្រះសីហនុ និងបណ្ដាលឲ្យ បុរសជាជនជាតិ ខ្មែរម្នាក់ដែល កំពង់ជិះម៉ូតូ នៅក្បែរនោះ រងរបូសធ្លាយភ្លៅ យ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍ដ៏គូរឲ្យ ភ័យខ្លាចនេះ បានកើតឡើង នៅវេលាម៉ោង ២៣ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយ វិថី ឯករាជ្យ ក្បែររង្វង់ មូលតោពីរ ត្រង់ចំណុចខាងមុខ សណ្ឋាគារ និងកាស៊ីណូ (កំពង់សោមស៊ីធី) ស្ថិតនៅក្នុង ភូមិ លេខ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទាក់ទិនទៅនឹង ករណីខាងលើនេះ បើតាមសាក្សី ជាក្រុមអ្នករត់ ម៉ូតូឌុប នៅចាំដឹកម៉ូយ នៅខាងលមុខសណ្ឋាគារ និងការស៊ីណូ (កំពង់សោមស៊ីធី) ចំណុចកើតហេតុ ជាច្រើននាក់បាននិយាយ រៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ចំនួន២គ្រឿង គឺមួយគ្រឿងម៉ាក (លិចស៊ិសRX300) ពណ៌ខ្មៅមិនស្គាល់ ស្លាកលេខ និងមួយគ្រឿងទៀត ម៉ាកលិចស៊ិស៤៥០ ពណ៌ស្ករ គ្មានស្លាកលេខ បានបើកបរ យ៉ាងលឿន ប្រដេញគ្នាមកពី ទិសខាងកើត លុះបើកបរ មកដល់ចំណុច កើតហេតុខាងមុខ កាស៊ីណូ ក៏ស្រាប់តែក្រុម អ្នកជិះរថយន្តម៉ាក (លិចស៊ិសRX300) ពណ៌ខ្មៅដក កាំភ្លើងខ្លី បាញ់រះទៅលើ ក្រុមជិះរថយន្ត ម៉ាកលិចស៊ិស៤៥០ ពណ៌ស្ករ ចំនួនប្រមាណជិត ១០គ្រាប់ ធ្វើឲ្យរថយន្តនោះ ធ្លុះផ្នែកខាងក្រោយ ចំនួន១គ្រាប់ និងបែកកង់ ប៉ុន្តែសំណាងល្អ ក្រុមអ្នកលេង ទាំង២ក្រុមនេះ មិនមានក្រុមណាមួយ រងរបួសនោះទេ តែបែរជា សំណាងអាក្រក់ ធ្លាក់ទៅលើបុរស ជនជាតិខ្មែរម្នាក់ ដែលកំពុងជិះ ម៉ូតូសុខៗ នៅក្បែរកន្លែង កើតហេតុត្រូវ បានគ្រាប់កាំភ្លើងហោះ ទៅបុកទម្លាយភ្លៅ  ធ្លាយម្ខាងទៅម្ខាង របូសធ្ងន់ធ្ងរ ដេកដួលនៅកន្លែង កើតហេតុនោះតែម្តង។

ជនបង្ក ជិះឡានលុចសិស ពណ៌ខ្មៅ RX៣០០ ក្រោយពេលកើតហេតុ ភ្លាមៗក៏បាន ជិះរថយន្តរត់ គេចខ្លួនបាត់ស្រមោល ក្នុងពេលនោះតែម្តង ចំណែកភាគី គូរទំនាស់ ជិះរថយន្ត៤៥០ ត្រូវបានបែកកង់ ទំនងជា បើកទៅមុខ លែងរួចក៏បានចុះ ពីលើរថយន្ត ហើយរត់គេចខ្លួន ចូលទៅក្នុងហាង យីហោ សមុទ្រកម្ពុជា នៅក្បែរនោះ បាត់ទៅបាត់អស់ផងដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច ប៉ូលិសប៉េអិម បានចុះទៅដល់ ធ្វើការពិនិត្យ រកឃើញមាន សំបកផ្ទុះកាំភ្លើងខ្លី ចំនួន ៩គ្រាប់ ក្នុងនោះ រថយន្ត លុចសីស៤៥០ ដែលជារថយន្ត ជនល្មើសផងដែរនោះ ប៉ូលិសបានបញ្ជាក់ថា មានស្នាមធ្លុះ ដោយគ្រាប់កាំភ្លើង ផ្នែកខាងក្រោយ ចំនួន១គ្រាប់ និងបែកកង់។

ដោយឡែក សំរាប់ជនរងគ្រោះ ដែលត្រូវគ្រាប់កាំភ្លើង ក្នុងហេតុការណ៍នោះ មានឈ្មោះ ស៊ន ផល្លា អាយុ ២៧ឆ្នាំ ភេទប្រុស មុខរបរ បុគ្គលិកបម្រើការងារ នៅសណ្ឋាគារ សុខា បានរងរបួសធ្ងន់ធ្ងរ ធ្លាយផ្លូវផ្នែកខាងឆ្វេង បច្ចុប្បន្នកំពុង សំរាកព្យាបាល នៅមន្ទីរពេទ្យ សេតេោ។

ជុំវិញបញ្ហានេះ មិនទាន់មាន សមត្ថកិច្ចណាមួយ ធ្វើការអះអាងថា ក្រុមជនបង្កទាំងនោះ ជាជនជាតិអ្វី ប្រើប្រាស់កាំភ្លើងម៉ាកអ្វី ហើយមានរឿងអ្វី ដែលឈានទៅដល់ ការបាញ់បោះ នៅឡើយទេ ប៉ុន្តែទោះបី យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ ទាំងសមត្ថកិច្ចប៉ូលិស និងប៉េអិម បានកំពុងធ្វើការ ចុះស្រាវជ្រាវ ក្នុងរឿងនេះ យ៉ាងយកចិត្តទុកដាក់ ជាបន្តដើម្បីស្វែង ក្រុមជនដៃដល់ នាំយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ កម្ពុជាថ្មី

 

លោកផ្កាយ២ នួន នៅ និងអ្នកបើកបរ២នាក់ ស្លាប់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍

ឧត្ដរមានជ័យ ៖ គ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្ដ ដឹកដី និងរថយន្ដ វីហ្គោ នៅលើកំណាត់ផ្លូវ ឡើងចំណោត ទៅកាន់មាត់ច្រក ជាំស្រងាំ បណ្ដាលឱ្យ មនុស្សពីរនាក់ បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស ដោយក្នុងនោះ អ្នកស្លាប់មាន ម្នាក់ជាឧត្ដម សេនីយ៍ទោ យោធា មានតួនាទីជាមេបញ្ជាការរង យោធភូមិភាគទី៤ ។

អាន​បន្ត៖ លោកផ្កាយ២ នួន នៅ និងអ្នកបើកបរ២នាក់ ស្លាប់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍

អ្នកភ្នំពេញ ទៅឧត្ដរមានជ័យ ជួបគ្រោះ ថ្នាក់ចរាចរណ៍ ស្លាប់និងរបួស៥នាក់

 -កូនស្រីអាយុ៨ឆ្នាំដាច់ក្បាល ឪពុកបីក្បាលកូនម្តាយអង្គុយឱបដងខ្លួនកូន

 -អ្នកស្លាប់ម្នាក់ ជាប្រធាន គ នៅយោធា ខេត្ដឧត្ដរមានជ័យ

ឧត្ដរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៍គួរឱ្យ រន្ធត់មួយ បានកើតឡើង ទៅលើគ្រួសារ មន្ដ្រីនគរបាលមួយរូប នៅរាជធានី ភ្នំពេញ ក្រោយពីក្រុមគ្រួសារ របស់ខ្លួន ដែលមាន សមាជិក ទាំង៩នាក់ ជិះនៅក្នុងរថយន្ដ វីហ្គោ មួយគ្រឿង បានជួបគ្រោះ ថ្នាក់ចរាចរណ៍ បុកជាមួយរថយន្ដធុនធំ នៅផ្លូវបំបែក ជាបួនក្នុង ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ បណ្ដាលឱ្យ ស្លាប់ និងរបួស ទាំងអស់គ្នា ។

អាន​បន្ត៖ អ្នកភ្នំពេញ ទៅឧត្ដរមានជ័យ ជួបគ្រោះ ថ្នាក់ចរាចរណ៍ ស្លាប់និងរបួស៥នាក់

នគរបាល ក្រុងស្ទឹងសែន ឃាត់ខ្លួនជន គ្រឿងញៀន២នាក់ នៅផ្ទះសំណាក់ «មនោរម្យ»

កំពង់ធំ ៖ កម្លាំងនគរបាល ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈកំពុងចុះល្បាត តាមមូលដ្ឋាន រហូតធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ និង សកម្មភាព ចែកចាយគ្រឿងញៀន នៅផ្ទះសំណាក់ «មនោរម្យ» ស្ថិតនៅភូមិទី១ សង្កាត់កំពង់ធំ ព្រមទាំង ដកហូត ម៉ាទឹកកក ចំនួន២កញ្ចប់តូច ។

អាន​បន្ត៖ នគរបាល ក្រុងស្ទឹងសែន ឃាត់ខ្លួនជន គ្រឿងញៀន២នាក់ នៅផ្ទះសំណាក់ «មនោរម្យ»

ឆេះផ្ទះមួយខ្នង នៅស្រុកកំពង់ស្វាយ បំផ្លាញរថយន្ត ទ្រព្យសម្បត្តិ និងលុយមួយចំនួន

កំពង់ធំ ៖ ផ្ទះមួយ ខ្នងទំហំ ៦,៥ គុណនឹង ១១ម៉ែត្រ ស្ថិតនៅ ភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពី វេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវភ្លើងឆេះ បំផ្លាញ ទាំងស្រុង ដោយសារឆ្លង ចរន្តអគ្គិសនី នៅពេលសាកទូរស័ព្ទ។

អាន​បន្ត៖ ឆេះផ្ទះមួយខ្នង នៅស្រុកកំពង់ស្វាយ បំផ្លាញរថយន្ត ទ្រព្យសម្បត្តិ និងលុយមួយចំនួន

មន្ត្រីនគរបាល ការពារព្រំដែន ៨០៧ ម្នាក់ចងក ធ្វើអត្តឃាត សម្លាប់ខ្លួន

បន្ទាយមានជ័យៈ លោកអនុសេនីយ៍ឯក ឡាក់ សីហា អាយុ៤៦ឆ្នាំត្រូវបាន គេរាយការណ៍ថា បានធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចងកនិងខ្សែភ្លើង ដោយមិនដឹងមូលហេតុ ។

អាន​បន្ត៖ មន្ត្រីនគរបាល ការពារព្រំដែន ៨០៧ ម្នាក់ចងក ធ្វើអត្តឃាត សម្លាប់ខ្លួន

នគរបាល ខេត្ដមណ្ឌលគិរី ឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀនពីរនាក់ ដកហូត មេតំហ្វេតមីន ១៦កញ្ចប់

មណ្ឌលគិរី ៖ កម្លាំង នគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ នគរបាល ការិយាល័យ ព្រហ្មទណ្ឌ និងនគរ បាល ក្រុងសែនមនោរម្យ បានរួមគ្នាបើក ការស្រាវជ្រាវ ហើយឈាន ទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ពាក់ព័ន្ធទៅនឹង សកម្មភាពចែកចាយ គ្រឿងញៀន

អាន​បន្ត៖ នគរបាល ខេត្ដមណ្ឌលគិរី ឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀនពីរនាក់ ដកហូត មេតំហ្វេតមីន...

អ្នកផ្ទុក មេរោគអេដស៍ នៅឃុំរការ បានស្លាប់៥នាក់

បាត់ដំបង ៖ អ្នកផ្ទុកមេរោគអេដស៍ ជាទារិកា និងមានវ័យចំណាស់ នៅឃុំរការចំនួន ៥នាក់ បានស្លាប់ បាត់បង់ជីវិត នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥នេះ។

អាន​បន្ត៖ អ្នកផ្ទុក មេរោគអេដស៍ នៅឃុំរការ បានស្លាប់៥នាក់

ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​បើក​ការ​ប្រយុទ្ធ​យ៉ាង​អនាធិបតេយ្យ​

កោះកុង ៖ ក្រុមក្មេងទំនើង២ក្រុម បានបើកការ ប្រយុទ្ធយ៉ាង អនាធិបតេយ្យនៅចំណុច បង្គោល៣ជិត ស្ពានកោះកុង ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីវេលា ម៉ោងប្រមាណជា៣ និង៣០នាទី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥។

អាន​បន្ត៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​បើក​ការ​ប្រយុទ្ធ​យ៉ាង​អនាធិបតេយ្យ​

ឡិចស៊ីសបើក​បុក​គោ​១ក្បាលបាក់​ជើង​ សួររក​ម្ចាស់​អត់ឃើញ សមត្ថកិច្ច​យកទៅ​ប៉ុស្តិ៍បាត់

ភ្នំពេញ ៖ នៅលើកំណាត់ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ មានគោដើរ ទាំងហ្វូងឆ្វាត់ឆ្វែងតាមផ្លូវ ធ្វើឱ្យអ្នកបើកបរពិបាក ក្នុងការធ្វើដំណើរ មិនថាយប់ឬក៏ថ្ងៃទេ ជាក់ស្តែងរថយន្តឡិចស៊ីសមួយគ្រឿង បានបើកបុកគោបណ្តាល ឱ្យដួលបាក់ជើងក្រោយ ខាងស្តាំុំ។

អាន​បន្ត៖ ឡិចស៊ីសបើក​បុក​គោ​១ក្បាលបាក់​ជើង​ សួររក​ម្ចាស់​អត់ឃើញ...

រថយន្តស៊ាំយ៉ុងដឹកបន្លែ បុកតាជិះកង់ម្នាក់ស្លាប់ ក្រោយបញ្ជូនដល់ មន្ទីរពេទ្យ

កំពត ៖ បុរសចំណាស់ម្នាក់ ជិះកង់ហាត់ប្រាណ ត្រូវរថយន្តកូរ៉េម៉ាក ស៊ាំយ៉ុងដឹកបន្លែ បុកចំពេញទំហឹង ខណៈដឹក ដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់។

អាន​បន្ត៖ រថយន្តស៊ាំយ៉ុងដឹកបន្លែ បុកតាជិះកង់ម្នាក់ស្លាប់ ក្រោយបញ្ជូនដល់ មន្ទីរពេទ្យ

មេបញ្ជាការ អាវុធហត្ថ ខេត្តស្ទឹងត្រែង បានចុះបង្ក្រាប និងចាប់មេគ្រឿងញៀន ដ៏ធំ១នាក និងគ្រៀងញៀន​ ចំនួន ២គីឡូក្រាម

(ស្ទឹងត្រែង)៖ មេបញ្ជាការ អាវុធហត្ថ ខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ កម្លាំងរបស់ លោក បានចុះបង្ក្រាប និងចាប់មេគ្រឿងញៀន ដ៏ធំមួយ ស្ថិតនៅស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រំប្រទល់ជាមួយ ខេត្តព្រះវិហារ ដោយបានដកហូតបានថ្នាំញៀនជិត២គីឡូក្រាម។

អាន​បន្ត៖ មេបញ្ជាការ អាវុធហត្ថ ខេត្តស្ទឹងត្រែង បានចុះបង្ក្រាប និងចាប់មេគ្រឿងញៀន...

ឯកឧត្តម ឱម យ៉ិនទៀង មានផែនការរួចហើយ ដើម្បីសាកសួរ ទាក់ទងរឿងដោះលែងឪពុក-ម្ដាយ ឧញ៉ា ថោង សារ៉ាត់

ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង ជាប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នក រាយការណ៍ ព័ត៌មានថា ឯកឧត្តមមានផែនការ រួចហើយ ដើម្បីសាកសួរពួកគេ ទាក់ទងរឿងដោះ លែងឪពុក-ម្ដាយ ឧញ៉ា ថោង សារ៉ាត់

អាន​បន្ត៖ ឯកឧត្តម ឱម យ៉ិនទៀង មានផែនការរួចហើយ ដើម្បីសាកសួរ ទាក់ទងរឿងដោះលែងឪពុក-ម្ដាយ...

ថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពត ស្លាប់ និងរបួស ២៦នាក់ កើនឡើង ០៨នាក់ បើប្រៀប កាលពីឆ្នាំ មុន

កំពត ៖ មន្ត្រីនគរបាល នៃការិយាល័យ នគរបាលចរាចរផ្លូវគោកខេត្ត បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា រយៈពេល ថ្ងៃបុណ្យ ចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ គ្រោះថ្នាក់ ចរាចរណ៍ នៅខេត្តកំពត បានកើតឡើង០៧លើក កើន០១លើក គឺ០៧លើក/០៦លើក បណ្តាលឲ្យស្លាប់ មនុស្ស ចំនួន០៥នាក់ ស្រីម្នាក់, របួសធ្ងន់ ១១នាក់ ស្រី០២នាក់ និងស្រាល១០នាក់ ស្រី០៥ ។

អាន​បន្ត៖ ថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពត ស្លាប់ និងរបួស ២៦នាក់ កើនឡើង...