បណ្តាញសង្គម

ស្លាប់២នាក់ និងរបួស ជាច្រើននាក់ ក្នុងករណីរថយន្ត ដឹកប្រេង បុករថយន្ត ដឹកអ្នដំណើរ នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅម៉ោង ១២៖១០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ រវាងរថយន្តដឹកប្រេង និងរថយន្តដឹកអ្នកដំណើរ បណ្ដាលឲ្យស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាល ជាច្រើននាក់ទៀត ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៦-២០៧ ក្នុងភូមិស្មាច់ដែង ឃុំរាមស្រុកព្រៃនប់ ។

អាន​បន្ត៖ ស្លាប់២នាក់ និងរបួស ជាច្រើននាក់ ក្នុងករណីរថយន្ត ដឹកប្រេង បុករថយន្ត...

​បើ​ក​ស​វនា​កា​រ​​ កាត់​​ទោ​ស​​ថៅ​កែ​​​​ក្រុ​ម​ហ៊ុន​ ហៃ​លី​​ត្រេ​ន​ឌីង​ ​​និ​​ងជន​​ជាតិ​ចិ​ន​​ ​ពី​​ប​ទ​​​ជួញ​​ដូរ​​​​​​គ្រឿង​​​​ញៀ​ន

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លិបម៉េង នៅថ្ងៃទី៩ ខែមិថុនា នេះ បានបើកសវនាការ កាត់ទោសថៅកែក្រុមហ៊ុន ហៃ លី ត្រេនឌីង និងបក្ខពួកជនជាតិចិន ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

អាន​បន្ត៖ ​បើ​ក​ស​វនា​កា​រ​​ កាត់​​ទោ​ស​​ថៅ​កែ​​​​ក្រុ​ម​ហ៊ុន​ ហៃ​លី​​ត្រេ​ន​ឌីង​...

ប្រជាកសិករប្រទះឃើញរណ្តៅគ្រាប់មិនទាន់ផ្ទុះ ជាច្រើនគ្រាប់កប់ចោលយូរឆ្នាំ ខណៈពេលកំពុងភ្ជួរដីដាំដំឡូង

(បន្ទាយមានជ័យ)៖ ប្រជាកសិករ ដែលភ្ជួរដី ដាំដំឡូង បានប្រទះឃើញរណ្តៅ ក្នុងចំការឃើញ គ្រាប់មីន មិនទាន់ផ្ទុះ ជាច្រើនគ្រាប់ នៅចំនុចព្រៃ ទ្រនាប់តាសី ជិតភ្នំចង្ក្រាន យក្ស ភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ ជាប់នឹង ព្រំប្រទល់ ខេត្ត ឧត្តរមានជ័យ ។

អាន​បន្ត៖ ប្រជាកសិករប្រទះឃើញរណ្តៅគ្រាប់មិនទាន់ផ្ទុះ ជាច្រើនគ្រាប់កប់ចោលយូរឆ្នាំ...

សពពលករខ្មែរ៦នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនៅថៃ ដឹកដល់កម្ពុជាវិញ ខណៈ២៤នាក់ទៀត កំពុងព្យាបាលរបួស

(បន្ទាយមានជ័យ)៖ រថយន្ត ស៊ីឈ្នួលដឹក ពលករខ្មែរ មួយគ្រឿង បើកបុកបង្គោលភ្លើង ក្រឡាប់ ធ្លាក់ទឹក បណ្តាលឲ្យ មនុស្ស ៦នាក់បានស្លាប់ និង ២៤នាក់ផ្សេងទៀត ដោយហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើង នៅម៉ោង ២ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លើដង ផ្លូវសុវណ្ណាសន ចំណុចក្រុម២ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថា ណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ ។

អាន​បន្ត៖ សពពលករខ្មែរ៦នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនៅថៃ ដឹកដល់កម្ពុជាវិញ...

ភ្លៀងលាយខ្យល់មួយមេ បណ្ដាឲ្យរលំដើមឈើ សង្កត់រថយន្ត និងដាច់ខ្សែភ្លើង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ៖ នៅមុននេះបន្តិច មានភ្លៀងលាយឡំ ជាមួយខ្យល់យ៉ាងខ្លាំង បណ្ដាលឲ្យរលំដើមឈើ សង្កត់រថយន្ត និងដាច់ខ្សែភ្លើងជាច្រើន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕

ដកស្រង់ពី៖ ដើមអម្ពិល

ប​ញ្ជូ​នជន​ជួ​​ញ​ដូរ​ ​និ​ង​ប្រើប្រា​ស់ ​គ្រឿ​ង​ញៀ​ន ​៧​នា​ក់​ ទៅ​​សា​លា​ដំបូ​​ង ​ខេត្ត​​កំព​ង់​ឆ្នាំ​ង

កំពង់ឆ្នាំង៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមិថុនា នេះ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យប្រុសស្រី៧នាក់ ដែលជាប់ពាក់ព័ន្ធករណី គ្រឿងញៀន ទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធី។

អាន​បន្ត៖ ប​ញ្ជូ​នជន​ជួ​​ញ​ដូរ​ ​និ​ង​ប្រើប្រា​ស់ ​គ្រឿ​ង​ញៀ​ន ​៧​នា​ក់​...

បាញ់ប្លន់ ធ្លាយពោះម្ចាស់ផ្ទះ យកទ្រព្យសម្បត្តិ មួយចំនួន នៅស្រុកលំផាត់

រតនគិរី៖ ក្រុមចោរប្រដាប់អាវុធ ៤នាក់ នៅម៉ោងប្រមាណ៩៖៤០នាទី យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នេះ បានចូលធ្វើសកម្មភាពប្លន់ ផ្ទះប្រជាពលរដ្ឋ យកអស់ប្រាក់ និងទ្រព្យសម្បត្តិមួយចំនួន នៅក្នុងភូមិទទឹង ឃុំល្បាំង ស្រុកលំផាត់ ខេត្តរតនគិរី ជាមួយគ្នានោះ ក្រុមចោរក៏បានបាញ់ម្ចាស់ផ្ទះមនុស្ស បណ្តាលឲ្យធ្លាយពោះផងដែរ។

អាន​បន្ត៖ បាញ់ប្លន់ ធ្លាយពោះម្ចាស់ផ្ទះ យកទ្រព្យសម្បត្តិ មួយចំនួន នៅស្រុកលំផាត់

នគរបាលខេត្តកំពត ចុះបង្ក្រាបមុខសញ្ញា ចែកចាយថ្នាំញៀន ឃាត់ខ្លួនម្នាក់ និងថ្នាំញៀន ៧កញ្ចប់តូច

កំពត៖ មុខសញ្ញាចែកចាយថ្នាំញៀន ដ៏សកម្មម្នាក់ ត្រូវកម្លាំងការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បង្ក្រាបបាន នៅម៉ោង៤រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ចំណុច ហាងកាហ្វេបៃតង ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

អាន​បន្ត៖ នគរបាលខេត្តកំពត ចុះបង្ក្រាបមុខសញ្ញា ចែកចាយថ្នាំញៀន ឃាត់ខ្លួនម្នាក់...

ជិះម៉ូតូយកដាវ សាំម៉ូរ៉ៃ ដេញកាប់គ្នាពេញផ្លូវ នគរបាលចាប់ឃាត់ខ្លួន ៣នាក់

ព្រះសីហនុ៖ មនុស្ស៣នាក់ ត្រូវបានកម្លាំងនគរបាល ល្បាតក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន បន្ទាប់ក្រុមបក្ខ ពួកជនទាំងនោះ បានជិះម៉ូតូ២គ្រឿង ដោយមានដាវ សាំម៉ូរ៉ៃផងនោះ ដេញកាប់គ្នាលើដងផ្លូវ ទៅលើភាគីម្ខាងទៀត នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតត្រង់ចំនុច ភូមិ៣សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

អាន​បន្ត៖ ជិះម៉ូតូយកដាវ សាំម៉ូរ៉ៃ ដេញកាប់គ្នាពេញផ្លូវ នគរបាលចាប់ឃាត់ខ្លួន ៣នាក់

អាជ្ញាធរប្រកាសរក ម្ចាស់ស្លាកលេខ ម៉ូតូ ឲ្យមកទទួលយក

ភ្នំពេញ៖ នគរបាលខណ្ឌ ពោធិ៍សែនជ័យ បានប្រកាស ស្វែងរក ប្រជាពលរដ្ឋណា ដែលមានបាត់ ស្លាកលេខម៉ូតូ សូមមកកាន់ អធិការដ្ឋាន នគរបាលខណ្ឌ ពោធិ៍សែនជ័យ ដែលស្ថិតនៅ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ទុលមុខឈៀង ខាងលិចផ្សារ ពោធិ៍ចិនតុង ដើម្បីពិនិត្យ និងទទួលយកស្លាក លេខរបស់ខ្លួនវិញ ៕

អាន​បន្ត៖ អាជ្ញាធរប្រកាសរក ម្ចាស់ស្លាកលេខ ម៉ូតូ ឲ្យមកទទួលយក

សមត្ថកិច្ច​ឆែកឆេរ​គេហដ្ឋាន​១កន្លែងនៅស្រុក​ជើង​ព្រៃ​រកឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣នាក់​

កំពង់ចាម៖ ជនសង្ស័យចំនួន ៣នាក់ ដែលជាប់ពាក់ព័ន្ធ ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំង ជំនាញនៃ អធិការដ្ឋាន នគរបាល ស្រុកជើងព្រៃ សហការណ៍ជាមួយកម្លាំង ជំនាញ ការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម

អាន​បន្ត៖ សមត្ថកិច្ច​ឆែកឆេរ​គេហដ្ឋាន​១កន្លែងនៅស្រុក​ជើង​ព្រៃ​រកឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​និង...

ចាប់រថយន្ត ដឹកសាច់ សត្វព្រៃជិត ៩០គីឡូក្រាម ប្រុងនាំទៅ វៀតណាម

ក្រចេះ៖ សាច់សត្វព្រៃ ជិត៩០គីឡូក្រាម ដែលក្រុមឈ្មួញដឹក ជញ្ជនតាមរថយន្តកាមរី មួយគ្រឿង ត្រូវបានកម្លាំង នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើក្រចេះ ស្ទាក់ចាប់ខណៈបំរុងដឹកឆ្ពោះ ទៅលក់នៅប្រទេសវៀតណាម។

អាន​បន្ត៖ ចាប់រថយន្ត ដឹកសាច់ សត្វព្រៃជិត ៩០គីឡូក្រាម ប្រុងនាំទៅ វៀតណាម

សាំងយ៉ុង បុកម៉ូតូ ស្លាប់២នាក់ របួស២នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: រថយន្តសាំងយ៉ុង បានព្រលះម៉ូតូ បណ្តាលឲ្យស្លាប់ ២នាក់ និងរបួស ២នាក់ ស្ថិតនៅចំណុច តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិជ្រាយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នាវេលាម៉ោង ៥ទាបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ។

អាន​បន្ត៖ សាំងយ៉ុង បុកម៉ូតូ ស្លាប់២នាក់ របួស២នាក់ នៅខណ្ឌច្បារអំពៅ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ បន្ទាប់ពីឆក់កាបូប មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ត្រូវបានម្ចាស់កាបូប រួមប្រជាពលរដ្ឋ ដេញចាប់បានហើយ វាយ ម្នាក់មួយដៃមួយ ជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។

ដែលហេតុការណ៍ឆក់កាបូបនេះ បានកើតឡើងកាលពីវេលា ម៉ោង ៧ យប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងជើង កែងវត្តទួលសង្កែ តាមបណ្តោយផ្លូវលេខ៦២ ក្រុម១២ ស្ថិតក្នុងភូមិទូលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១.ឈ្មោះ ខុន សំខាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិដប្រាកដ មានទីលំនៅ ម្តុំវត្តគ្រួស សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ តែសព្វថ្ងៃមកជួលផ្ទះស្នាក់នៅក្រោយវត្ត សារាវត្តី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ជាអ្នកបើកម៉ូតូ ទី២.ឈ្មោះ ថា សូដែន ហៅសីហា ហៅអូន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិដប្រាកដមានទីលំនៅ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ជាអ្នកឆក់ ជិះម៉ូតូ ធ្វើសកម្មភាពម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០០៦ គ្មានស្លាកលេខ ។

ចំណែកជនរងគ្រោះមានឈ្មោះ យិន សេងលាង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅ ផ្ទះលេខ៣ផ្លូវM០៤ ក្នុងបូរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា Scoopy ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1AR-4037 រីឯសំភារះដែលចោរឆក់នោះរួមមាន ទូរស័ព្ទ IPhone 6 ពណ៌មាស កាបូបដៃមានប្រាក់ ៤០ដុល្លារ និង សំភារៈមួយចំនួនទៀត ។ ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីធ្វើការម្តុំអង់តែនទួលគោក តាមផ្លូវ៥៩៨ ក្នុងទឹសដៅពីជើងទៅត្បូង មានបំណងទៅចូលរួមបុណ្យសព មិត្តភក្ត្រនៅម្តុំគីឡូម៉ែត្រលេខ៩ តែពេលដែលជិះមកដល់ចំណុចម្តុំលក់ផ្កាផ្លូវ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ក៏មានជនសង្ស័យ ២នាក់ជិះ ម៉ូតូមួយគ្រឿង មកអ៊ែបខាងឆ្វេងដៃ ហើយធ្វើសកម្មភាពឆក់កាបូបយកទៅបាត់ ។

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះរូបគេបានជិះដេញតាមពីក្រោយ រហូតមកដល់កែងវត្តទួលសង្កែ សង្កាត់ទួលសង្កែ ដោយសារតែចរាចរចង្អៀត ស្ទះផ្លូវផងធ្វើអោយជនសង្ស័យជិះទាក់ដៃចង្កូតនិងអ្នកដំណើរ ទើបម្ចាស់កាបូបរួមទាំង អ្នកដំណើរព័ទ្ធចាប់បានតែម្តងទៅ ។ ក្រោយពេលកើតហេតុជនសង្ស័យត្រូវ បាននគរបាលប៉ុស្តិទួលសង្កែ ធ្វើរបាយការហើយប្រគល់អោយទៅប៉ុស្តិ គម លេខ៦ ចាត់ការតាមនិតិវិធី ព្រោះករណីនេះកើតឡើងក្នុងទឹកដី សង្កាត់ គម លេខ៦ ៕

ដកស្រង់ពី៖ ដើមអម្ពិល

អាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនខ្លួន ជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន ទៅតុលាការ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជូនខ្លួនជនសង្ស័យ ៤នាក់ ទៅតុលាការ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណី គ្រឿងញៀន ៣ករណីផ្សេងគ្នា ។

អាន​បន្ត៖ អាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនខ្លួន ជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន...

នគ​របា​លឃា​ត់​ខ្លួន ​បុ​រ​សម្នាក់​ប​ន្ទាប់​ពីជួ​ប ​គ្រោះថ្នា​ក់​ចរា​ច​រណ៍ ​ដឹ​ង​ថាជា​ចោរ​

កណ្តាល៖ បុរសម្នាក់ ត្រូវនគរបាល ស្រុកមុខកំពូល ឃាត់ខ្លួនបន្ទាប់ ពីជួបគ្រោះថ្នាក់ ចរាចរណ៍ ដោយជិះម៉ូតូ បុកសត្វឆ្កែរងរបួស សន្លប់ ត្រូវបានប្រជាពលរដ្ឋ ជួយយកទៅ សង្គ្រោះទើបដឹង ថាជាចោរលួចម៉ូតូគេ កាលពីម៉ោង២០និង០០នាទីក្នុង ភូមិពោធិ៍រលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

អាន​បន្ត៖ នគ​របា​លឃា​ត់​ខ្លួន ​បុ​រ​សម្នាក់​ប​ន្ទាប់​ពីជួ​ប ​គ្រោះថ្នា​ក់​ចរា​ច​រណ៍...

សមត្ថកិច្ចគយនាយកដ្ឋានបង្ក្រាបរថយន្តហ៊ីណូដឹកឈើក្រញូង១គ្រឿង បំរុងចេញទៅលក់នៅប្រទេសវៀតណាម

ត្បូងឃ្មុំ៖ កម្លាំងមន្ត្រី គយចល័ត នាយកដ្ឋាន សហការ ជាមួយកម្លាំង កងរាជអាវុធហត្ថ ផ្ទៃប្រទេស ដឹកនាំដោយលោក ព្រាប គារ៉ាត ព្រមទាំងមាន ការសម្របសម្រួល ពីសំណាក់ លោក ព្រះរាជអាជ្ញាអមសាលា ដំបូង ខេត្តត្បូងឃ្មុំ លោក ហៀង សុភក្រ្ដ បានដឹកនាំប្រតិបត្តិការ បង្ក្រាបរថយន្តហ៊ីណូ ដឹកទំនិញ(ស្ករស) មានបង្កប់ ឈើក្រញូងពីក្រោម ដែលបំរុងយក ទៅលក់នៅប្រទេស វៀតណាម នៅវេលាម៉ោង១១ និង ២០នាទី យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ចំណុចភូមិដង្ហិត ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សមត្ថកិច្ចគយនាយកដ្ឋានបង្ក្រាបរថយន្តហ៊ីណូដឹកឈើក្រញូង១គ្រឿង...

យកក្បាលគ្រាប់ធ្វេីទ្រនាប់ដំដែកធ្វេីស្នឹងគោ ផ្ទុះស្លាប់3នាក់ ចៅ2នាក់និងជីតាម្នាក់

ព្រៃវែងៈ លោកតាវ័យ 73ឆ្នាំ ម្នាក់បានយកក្បាល គ្រាប់ប្រភេទ 105 ធ្វេីជាទ្រនាប ដំដែកធ្វើស្នឹង គោបណ្តាលឲផ្ទុះស្លាប់ 3នាក់ ជីតា នឹងចៅប្រុសស្រី គួឲអណោចអធម៌ ជាទីបំផុត ។

អាន​បន្ត៖ យកក្បាលគ្រាប់ធ្វេីទ្រនាប់ដំដែកធ្វេីស្នឹងគោ ផ្ទុះស្លាប់3នាក់ ចៅ2នាក់និងជីតាម្នាក់

ប្រជាពលរដ្ឋ ប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះ ១២កេស យកទៅប្រគល់ជូន នគរបាលស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ គ្រាប់មិនទាន់ផ្ទុះ ដែលសេស សល់កាលពី សម័យសង្រ្គាមចំនួន ១២កេស ស្មើនឹង ៩៣៥គ្រាប់ ប្រភេទ១២,៧ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញ ខណៈដែលគាត់ យកត្រាក់ទ័រ ទៅភ្ភួរចំការបស់គាត់ នៅចំនុច ទំនប់អូរលើ ក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ កាលពីវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី២៤ខែ ឩសភា ឆ្នាំ ២០១៦។

អាន​បន្ត៖ ប្រជាពលរដ្ឋ ប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះ ១២កេស យកទៅប្រគល់ជូន...

កម្លាំងនគរបាល​ ក្រុងតាខ្មៅ បង្ក្រាបអ្នកជក់ ថ្នាំញៀន៧នាក់

កណ្តាល ៖ កម្លាំងនគរបាល ក្រុងតាខ្មៅ បានឃាត់ខ្លួន អ្នកសេពគ្រឿងញឿន ចំនួន៧នាក់ កាលពីវេលា ម៉ោង២២និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

អាន​បន្ត៖ កម្លាំងនគរបាល​ ក្រុងតាខ្មៅ បង្ក្រាបអ្នកជក់ ថ្នាំញៀន៧នាក់

នគរបាល ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជន ឆបោកយកម៉ូតូ បានជាបន្ដបន្ទាប់ យកមកសួរនាំ

ភ្នំពេញ៖ នគរបាល ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជន ឆបោកយកម៉ូតូ បានជាបន្ទាប់ យកមកសួរនាំ ក្រោយពីបក្ខពួក ជនសង្ស័យ បានសារភាព នឹងបង្ហាញមុខសញ្ញា ពាក់ព័ន្ធបទល្មើស។

អាន​បន្ត៖ នគរបាល ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជន ឆបោកយកម៉ូតូ បានជាបន្ដបន្ទាប់ យកមកសួរនាំ