បណ្តាញសង្គម

ស្ថានភាព​កម្ពស់​ទឹក​តាម​ស្ថានីយ​ជលសា​ស្ត្រ​ទាំង​៨​នា​ថ្ងៃទី​២៩ ខែមិថុនា​

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បង្ហាញ កម្ពស់ទឹក ប្រចាំថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅតាមបណ្តាស្ថានីយ ជលសាស្ត្រទាំង៨ រួមមានស្ថានីយ

អាន​បន្ត៖ ស្ថានភាព​កម្ពស់​ទឹក​តាម​ស្ថានីយ​ជលសា​ស្ត្រ​ទាំង​៨​នា​ថ្ងៃទី​២៩ ខែមិថុនា​

គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញស្លាប់មនុស្សម្នាក់ របួស៤នាក់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៤លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (ប្រុស) រងរបួសធ្ងន់ ៣នាក់(ប្រុស៣) និងរបួសស្រាល ១នាក់ (ប្រុស)។ នេះបើយោងតាម របាយការណ៍ របស់នាយកដ្ឋាន នគរបាលចរាចរណ៍។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញស្លាប់មនុស្សម្នាក់ របួស៤នាក់

ក្រុមមេធាវី​ បានប្តឹងសារទុក្ខ ទៅតុលាការ​ កំពូល​ ជុំវិញសំណុំរឿង ​មន្ត្រី​អាដហុក​ និង​មន្ត្រី​គជប

ភ្នំពេញ៖សំណុំរឿងមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូបនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានបន្តនីតិវិធីដល់តុលាការកំពូល ។

អាន​បន្ត៖ ក្រុមមេធាវី​ បានប្តឹងសារទុក្ខ ទៅតុលាការ​ កំពូល​ ជុំវិញសំណុំរឿង...

ជន​ក្លែង​ ស.ជ.ណ​ រាជរដ្ឋាភិបាល រត់ការឲ្យជនបរទេស ចូលសញ្ជាតិខ្មែរ​ ជាប់ពន្ធនាគារ៥ឆ្នាំ​

ភ្នំពេញ :បុរសចំណាស់ ដែលក្លែងសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាល (ស.ជ.ណ) ដើម្បីរត់ការឲ្យជនបរទេសបានចូលជាសញ្ជាតិខ្មែរ តែមិនបានសម្រេច ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ តែទោសនេះត្រូវអនុវត្ត២ឆ្នាំ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ។

អាន​បន្ត៖ ជន​ក្លែង​ ស.ជ.ណ​ រាជរដ្ឋាភិបាល រត់ការឲ្យជនបរទេស ចូលសញ្ជាតិខ្មែរ​...

មេព្រៃបរកែវ ចុះរឹបអូសឈើ សុក្រំ២៥ដុំ ដែលឈ្មួញ លាក់ទុកក្នុងព្រៃ ក្បែរក្រុមហ៊ុន៧២ បំរុងនាំចេញទៅវៀតណាម

រតនគិរី៖ កម្លាំងរដ្ឋបាល ព្រៃឈើ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ ឃុំប៉ក់ញ៉ៃ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ បាន ចុះរឹបអូសឈើសុក្រំ២៥ដុំ ដែលឈ្មួញ លាក់ទុកក្នុងព្រៃ ក្បែរក្រុមហ៊ុនដី សម្បទាន សេដ្ឋកិច្ច(៧២) បំរុងនាំចេញ ទៅប្រទេស វៀតណាម ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

អាន​បន្ត៖ មេព្រៃបរកែវ ចុះរឹបអូសឈើ សុក្រំ២៥ដុំ ដែលឈ្មួញ លាក់ទុកក្នុងព្រៃ...

ឃាត់ខ្លួនមេខ្លោង លួចរថយន្ត២នាក់ ដកហូតកាំភ្លើងខ្លី មួយដើម និងរថយន្ត ២គ្រឿង

ភ្នំពេញ ៖ ជនសង្ស័យដែល ធ្វើសកម្មភាពលួច រថយន្តយ៉ាងសកម្ម២នាក់ ត្រូវបានកម្លាំង នគរបាល ខណ្ឌមានជ័យ សហការជាមួយ នគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ និងកម្លាំងកង អន្តរាគមន៍ ពិសេសនៃស្នងការ នគរបាល រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ ដោយដកហូត បានរថយន្ត ២គ្រឿង ម៉ូតូមួយគ្រឿង និងកាំភ្លើង ខ្លីម៉ាកឡុកមួយដើម នៅម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅផ្ទះសំណាក់យីហោ ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ ។

អាន​បន្ត៖ ឃាត់ខ្លួនមេខ្លោង លួចរថយន្ត២នាក់ ដកហូតកាំភ្លើងខ្លី មួយដើម និងរថយន្ត ២គ្រឿង

ឡិចស៊ីស បុកកាមរីឆ្លាម ក្រឡាប់ខូតខាតស្ទើទាំងស្រុង សំណាងល្អមិនបណ្ដាលឲ្យ គ្រោះថ្នាក់ដល់ជីវិត នៅស្រុកកូនមុំ

រតនគិរី៖ រថយន្ត Lexus មួយគ្រឿង រេចង្កូតទៅបុកការីឆ្លាម មួយគ្រឿងទៀត បណ្ដាលឲ្យរថយន្ត ខូតខាតទាំងសងខាង សំណាងល្អគ្រាន់ តែរងរបួសស្រាល ហេតុការណ៍នេះកើតឡើង នៅម៉ោង ១៖១០នាទី រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧៨ គល់ស្ពានស្រែពក ស្ថិតនៅភូមិ៣ ឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី ។

អាន​បន្ត៖ ឡិចស៊ីស បុកកាមរីឆ្លាម ក្រឡាប់ខូតខាតស្ទើទាំងស្រុង សំណាងល្អមិនបណ្ដាលឲ្យ...

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ៣

កំពត: ម៉ូតូ២គ្រឿង បើកបញ្ជ្រាស់ទិសគ្នា ពីលិចទៅកើត បានបុកគ្នាពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់របួសធ្ងន់ បែកមុខខ្ទេច នៅម៉ោង៦៖៤០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣ (កំពត-ព្រះសីហនុ) ស្ថិតក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

អាន​បន្ត៖ ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ៣

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋពីរខ្នង នៅក្រុងសៀមរាប

សៀមរាប៖ ផ្ទះប្រជាពលរដ្ឋពីរខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បំផ្លាញទ្រព្យសម្បត្តិមួយចំនួន នៅម៉ោងប្រមាណ ១១៖៣០នាទី ថ្ងៃទី១៥ ខែមិថុនា នេះ ស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយករណីនេះបណ្តាល មកពីឆ្លងចរន្តអគ្គិសនី ពីផ្ទះតូច ឆ្លងទៅផ្ទះធំ។

អាន​បន្ត៖ ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋពីរខ្នង នៅក្រុងសៀមរាប

រថយន្តដឹកស៊ីម៉ង់ត៍ បុកដើមអម្ពិលក្រឡាប់ សំណាងល្អគ្មាន មនុស្សគ្រោះថ្នាក់

កំពង់ស្ពឺ៖ រថយន្តហ៊ីយ៉ានដាយ ដឹកស៊ីម៉ង់ត៍ បានជ្រុលចង្កូតបុកដើមអម្ពិល ក្រឡាប់ផ្ងារជើង សំណាងល្អពុំមានមនុស្សស្លាប់ ហេតុការណ៍នេះ កើតឡើងនៅម៉ោងប្រមាណ ២៖៤៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ផ្លូវចូលភូមិត្រាច ឃុំកាហែង ខេត្តកំពង់ស្ពឹ៕

ដកស្រង់ពី៖ ដើមអម្ពិល

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីរក្សាទុក គ្រឿងញៀនដោយខុសច្បាប់

ភ្នំពេញ៖ កម្លាំនគរបាលរដ្ឋបាលគគីរធំ នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើការឃាត់ ខ្លួនជនសង្ស័យ ២នាក់ ខណៈចុះល្បាត់ នៅចំណុចផ្លូវ ជាតិលេខ១ ក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីរក្សាទុក គ្រឿងញៀនដោយខុសច្បាប់

ស្រវឹ​ង​បើក​រ​ថ​យន្ត​បុ​ក​ ​រ​នាំ​ងពុះចែ​ក​​ទ្រូ​ង​ផ្លូ​វ​ ​៨​ផ្ទាំ​ង ​​ជិះទាំ​ង​ដា​​ច់​កង់​មុ​ខ​​ ​​រហូ​​ត​ដ​ល់​ផ្ទះ​ ​រួច​ទុ​ក​​រ​ថ​យ​ន្ត​ចោល

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ទាំងស្រវឹងជ្រុល ទៅបុករនាំងពុះចែកទ្រូងផ្លូវ អស់៨ផ្ទាំង ហើយបានបន្ថែមល្បឿនរត់គេចជ្រុល ទៅបុកបង្គោលភ្លើង ដួលរាបខ្ទេចរថយន្តផ្នែកខាងមុខ និងដាច់កង់ម្ខាងខាងមុខ ផ្នែកខាងឆ្វេង រួចបើកអូសរហូតដល់មុខផ្ទះ ទើបឈប់រួចគេចខ្លួនចូលក្នុងផ្ទះបាត់ នៅម៉ោង១២ជាងយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ុ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ ស្រវឹ​ង​បើក​រ​ថ​យន្ត​បុ​ក​ ​រ​នាំ​ងពុះចែ​ក​​ទ្រូ​ង​ផ្លូ​វ​ ​៨​ផ្ទាំ​ង...

ស្លាប់ ២នាក់ និងរបួស១៣នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៤មិថុនា

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១០លើក (យប់១លើក) បណ្តាលឲ្យ មនុស្សស្លាប់ ២នាក់ ( ប្រុស ) រងរបួសធ្ងន់ ១០នាក់ ( ស្រី១នាក់ ) និងរបួសស្រាល ៣នាក់ (ប្រុស) ។

អាន​បន្ត៖ ស្លាប់ ២នាក់ និងរបួស១៣នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៤មិថុនា

ថ្ងៃទី១៤មិថុនា បង្ក្រាបបទល្មើសគ្រឿងញៀន ៨ករណី ឃាត់ជនសង្ស័យ ២៥នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ គ្រឿងញៀន ៨ករណី ឃាត់មនុស្ស ២៥នាក់ (ស្រី១នាក់) ក្នុងនោះ មុខសញ្ញាជួញដូរ ២០នាក់ និងមុខសញ្ញា ប្រើប្រាស់ ៥នាក់ និងរឹបអូស គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ៨,២៥ក្រាម, ៤កញ្ចប់ធំ និង ៨៦កញ្ចប់តូច, មេតំហ្វេតាមិន(WY) ១គ្រាប់ ។

អាន​បន្ត៖ ថ្ងៃទី១៤មិថុនា បង្ក្រាបបទល្មើសគ្រឿងញៀន ៨ករណី ឃាត់ជនសង្ស័យ ២៥នាក់

កងកម្លាំងជាច្រើននាក់ដាក់ពង្រាយ នៅក្បែរទីស្នាក់ការCNRP

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ សង្កេតឃើញថា មានកងកម្លាំង ប្រដាប់អាវុធ ជាច្រើនរយនាក់ បានដាក់ ពង្រាយកម្លាំង នៅមិនឆ្ងាយ ពីទីស្នាក់ការបក្ស ស្ថិតនៅ សង្កាត់ចាក់អង្រែលើ ៕

អាន​បន្ត៖ កងកម្លាំងជាច្រើននាក់ដាក់ពង្រាយ នៅក្បែរទីស្នាក់ការCNRP

សមត្ថកិច្ច​បង្ក្រាប​ឃ្លាំងទំនិញ​គេចពន្ធ​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពង់ចាម

កំពង់ចាម ៖ សមត្ថកិច្ច ចម្រុះដែលដឹកនាំ ដោយលោករៀល សុភិនព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ចាម បានបង្ក្រាប ឆែកឆេរឃ្លាំង ផ្ទុកទំនិញដ៏ធំ មួយកន្លែង នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាមរកឃើញ ទំនិញជាភេសជ្ជ: ចំនួន១១មុខ ដែលពុំបានបង់ពន្ធកាល ពីចុងសប្តាហ៍ កន្លងមកនេះ ។

អាន​បន្ត៖ សមត្ថកិច្ច​បង្ក្រាប​ឃ្លាំងទំនិញ​គេចពន្ធ​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពង់ចាម

ស្ត្រីជនជាតិ វៀតណាមម្នាក់ ខ្យល់គរស្លាប់ នៅក្នុងផ្ទះ

ភ្នំពេញ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ មានជំងឺលើសឈាម និងខ្សោយបេះដូង ជាងមួយឆ្នាំមកហើយ ត្រូវបានគេឃើញដេកស្លាប់ នៅលើពូកក្នុងផ្ទះរបស់ខ្លួន ដោយគេអះអាងថា ដោយសារគាំងបេះដូងស្លាប់ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៣៤០ ផ្លូវលេខ៤៦៤k ភូមិអណ្តូង៥ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

អាន​បន្ត៖ ស្ត្រីជនជាតិ វៀតណាមម្នាក់ ខ្យល់គរស្លាប់ នៅក្នុងផ្ទះ

ស្នងការខេត្តចំនួន៥ នឹងត្រូវផ្លាស់ប្តូរ, ស្នងការខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នឹងទៅខេត្តសៀមរាប

(ភ្នំពេញ)៖ ស្នងការនគរបាលខេត្ តចំនួន៥ នឹងត្រូវធ្វើការផ្លាស់ប្តូរ តំណែងនាពេលឆាប់ៗ ខាងមុខនេះ ក្នុងនោះស្នងការខ្លះ ត្រូវទៅកាន់តំណែងថ្មី ចូលនិវត្តន៍ ហើយស្នងការខ្លះទៀត នឹងត្រូវផ្លាស់ចេញពី ខេត្តរបស់ខ្លួន ទៅកាន់ ខេត្តផ្សេង ។

អាន​បន្ត៖ ស្នងការខេត្តចំនួន៥ នឹងត្រូវផ្លាស់ប្តូរ, ស្នងការខេត្តព្រះសីហនុ...

បុក​ទៀត​ហើយ ! ព្រឹក​មិ​ញ​រថភ្លើង​បុក​ឡាន​នៅខេត្ត​កំពត

ខេត្តកំពត ៖ រថភ្លើងដឹក ប្រេងមួយខ្សែ បានបុករថយន្ត ពោងផ្ទុកស៊ីម៉ង់ត៍ បណ្ដាលឲ្យរថយន្តភ្លើង ទៅមុខលែងរួច ដែលហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង៧ និង៣០នាទី ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចចន្លោះ គីឡូលេខ១២៣ ស្ថិតក្នុង ភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

អាន​បន្ត៖ បុក​ទៀត​ហើយ ! ព្រឹក​មិ​ញ​រថភ្លើង​បុក​ឡាន​នៅខេត្ត​កំពត

លួចសាហាយស្មន់កណ្តាលវាលស្រែ ប្តីទាន់ វាយនៅសល់ដង្ហើមចង្រិត ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ

ស្វាយរៀង៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីតាមទាន់ប្រពន្ធ កំពុងតែរួសាហាយស្មន់គ្នា កណ្តាលវាលស្រែ ទ្រាំមិនបាន វាយទ្រោមជនរងគ្រោះ នៅសល់ដង្ហើមចង្រិត នៅម៉ោង២១៖៥០នាទី ថ្ងៃទី៩ ខែមិថុនានេះ ត្រង់ចំណុច ភូមិបឹងក្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

អាន​បន្ត៖ លួចសាហាយស្មន់កណ្តាលវាលស្រែ ប្តីទាន់ វាយនៅសល់ដង្ហើមចង្រិត...