បណ្តាញសង្គម

ពពុះសណ្តែក​និង​ងៀត​បបែល ដាក់​គីមី​បូ​រ៉ា​ក់ ជាង​៣៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ​និង​ផ្សារ​សាមគ្គី ខេត្តក្រចេះ

ខេត្តក្រចេះ ៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ខេត្តក្រចេះ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារសំបូរ និងផ្សារសាមគ្គី ក្នុងក្រុងក្រចេះ ។

អាន​បន្ត៖ ពពុះសណ្តែក​និង​ងៀត​បបែល ដាក់​គីមី​បូ​រ៉ា​ក់ ជាង​៣៤​គីឡូក្រាម...

ដុត​បំផ្លាញ​បង្គា​ចាក់​ចាហួយ ជាង​៦​តោន នាំ​ចូល​ពី​វៀតណាម នៅ​ទីលាន​ចាក់សំរាម

រាជធានីភ្នំពេញ ៖ បង្គាចាក់ចាហួយ ជាង៦តោន នាំចូលពីប្រទេសវៀតណាម ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន នៅទីតាំងលក់គ្រឿងសមុទ្រ ម្ដុំត្រឡោកបែកនោះ ត្រូវនាំយកទៅដុតបំផ្លាញហើយ នៅរសៀលទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

អាន​បន្ត៖ ដុត​បំផ្លាញ​បង្គា​ចាក់​ចាហួយ ជាង​៦​តោន នាំ​ចូល​ពី​វៀតណាម នៅ​ទីលាន​ចាក់សំរាម

ជនសង្ស័យ​២​នាក់​ត្រូវ​ឃាត់ខ្លួន ខណៈ​ប៉ុនប៉ង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការណ៍ជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណៈចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងក្នុងភូមិសាស្ត្រសង្កាត់ដង្កោ នាវេលាជិតភ្លឺបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលប៉ុនប៉ងគាស់ផ្ទះលួចទ្រព្យសម្បត្តិនៅក្នុងបុរី២ទីតាំងផ្សេងពីគ្នា ។

អាន​បន្ត៖ ជនសង្ស័យ​២​នាក់​ត្រូវ​ឃាត់ខ្លួន ខណៈ​ប៉ុនប៉ង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ

ប៉េ​អ៊ឹម​ក្រុងភ្នំពេញ បង្ក្រាប​គ្រឿងញៀន​ ៥​ករណី​ បញ្ជូន​ជនសង្ស័យ ៩​នាក់​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ (ស្រី០១នាក់) ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនផងដែរ។

អាន​បន្ត៖ ប៉េ​អ៊ឹម​ក្រុងភ្នំពេញ បង្ក្រាប​គ្រឿងញៀន​ ៥​ករណី​ បញ្ជូន​ជនសង្ស័យ...

ក្មេងទំនើង ២៨នាក់ លាក់ដាវ និងកាំបិត ត្រូវសមត្ថកិច្ច ​ចាប់

ភ្នំពេញ៖ ក្មេងទំនើង ចំនួន ២៨នាក់ ជិះម៉ូតូ ១២គ្រឿង នាំគ្នាលាក់ដាវ កាំបិត ជំពាមកៅស៊ូត្រូវបានកំលាំងសមត្ថកិច្ចនគរបាល ៣ប៉ុស្តិ៍ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១២ និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខការាស់សាំង លីមឡុង ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ម៉ូតូរបស់ក្មេងទំនើងទាំងនោះ មានចំនួន ១៣គ្រឿង និងវត្ថុតាង រួមមាន ដាវកែឆ្នៃចំនួន ៥ដើម កាំបិតប័ងតោចំនួន១ និងជំពាមកៅស៊ូចំនួន១។

អាន​បន្ត៖ ក្មេងទំនើង ២៨នាក់ លាក់ដាវ និងកាំបិត ត្រូវសមត្ថកិច្ច ​ចាប់

អាជីវកម្ម​រណ្តៅ​ដី​២​កន្លែង​ត្រូវ​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​ផ្អាក ខណៈ​មិន​អនុវត្ត​តាម​ការ​ណែនាំ

ខេត្តព្រៃវែង ៖ អាជីវកម្មជីកកាយដឹកជញ្ជូនយកអាចម៌ដីលក់២កន្លែងនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែងបញ្ជាឲ្យផ្អាកសកម្មភាពបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ ខណៈដែលម្ចាស់អាជីវកម្មទាំង២កន្លែងខាងលើមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

អាន​បន្ត៖ អាជីវកម្ម​រណ្តៅ​ដី​២​កន្លែង​ត្រូវ​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​ផ្អាក...

លួច​ដាំ​កញ្ឆា​ខុសច្បាប់១២​ទីតាំង​ ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ ចុះ​បង្ក្រាប

ខេត្តតាកែវ ៖ ប្រភពពីស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ ធ្វើការរុករកស្រាវជ្រាវកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ ។

អាន​បន្ត៖ លួច​ដាំ​កញ្ឆា​ខុសច្បាប់១២​ទីតាំង​ ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ ចុះ​បង្ក្រាប

​សារភាពថា៖​ក្រុមខ្លួនមាន​​រហស្ស​នាម​​​«ហុង​​កុង​ធី​អឹម»​​​

ខេត្តបន្ទាយមានជ័យ ៖ ក្រុមយុវជនស្ទាវដែលមានរហស្សនាម«ហុងកុងធីអឹម»ប្រមាណ១៥នាក់ប្រដាប់ដោយដំបង កាំបិត ពូថៅ បានព្រួតវាយប្រហារក្រុមមួយទៀតបណ្តាលឲ្យរងរបួស៣នាក់ ប៉ុន្តែក៏ត្រូវសមត្ថកិច្ចចាប់បាន២នាក់បញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។

អាន​បន្ត៖ ​សារភាពថា៖​ក្រុមខ្លួនមាន​​រហស្ស​នាម​​​«ហុង​​កុង​ធី​អឹម»​​​

ក្មេង​ស្រី​​ពល​ការិនី ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក ត្រឡប់​មក​ដល់​កម្ពុជា​ហើយ

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានផ្ដល់ព័ត៌មានផ្លូវការនៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឲ្យដឹងថា ក្មេងស្រីខ្មែរឥស្លាម បម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ីរងគ្រោះ ដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានជួយសង្គ្រោះ និងបានបញ្ជូនត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីវេលាម៉ោង១៧ និង៤៥នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរី ។

អាន​បន្ត៖ ក្មេង​ស្រី​​ពល​ការិនី ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក...

ស្អែក​នេះ​តុលាការ​បន្ត​ជំនុំជម្រះ​សំណុំរឿង រ៉ុ​ង ឈុ​ន និង​បក្ខពួក​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន

រាជធានីភ្នំពេញ ៖ ព្រឹកស្អែកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បើមិនមានការកែប្រែទេ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿង រ៉ុង ឈុន និងបក្ខពួកពាក់ព័ន្ធពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាបទល្មើសមានចែងតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

អាន​បន្ត៖ ស្អែក​នេះ​តុលាការ​បន្ត​ជំនុំជម្រះ​សំណុំរឿង រ៉ុ​ង ឈុ​ន...

បុរស​ចិន​ម្នាក់ អង្គុយ​បញ្ចប់​ជីវិត​លើ​បង្គន់​​ក្នុង​ផ្ទះសំណាក់​

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបញ្ចប់ជីវិត ដោយអង្គុយលើបង្គន់បន្ទោរបង់ គួរឲ្យចម្លែក។ ហេតុការណ៍នេះ បានកើតឡើង នៅបន្ទប់លេខG1 ក្នុងផ្ទះសំណាក់ យីហោ «ឡាវេនដឺ» ស្ថិតនៅផ្ទះលេខ10E1 ផ្លូវ113K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរស​ចិន​ម្នាក់ អង្គុយ​បញ្ចប់​ជីវិត​លើ​បង្គន់​​ក្នុង​ផ្ទះសំណាក់​

ម៉ោង​៨​យប់ លោក​បណ្ឌិត សុខ ទូច ចាប់​បាន​រថយន្ត​(​ខ​.​ម​) ដឹកឈើ​ចេញពី​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប

ខេត្តព្រះវិហារ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះវីដេអូ និងសរសេរថា «នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២០នេះ រូបលោកផ្ទាល់ និងក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានចាប់រថយន្ត១គ្រឿង ដែលពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដែលបានដឹកឈើប្រភេទផ្ចិក នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ។

អាន​បន្ត៖ ម៉ោង​៨​យប់ លោក​បណ្ឌិត សុខ ទូច ចាប់​បាន​រថយន្ត​(​ខ​.​ម​)...

​​តែប៉ុណ្ណេះ! អ្នកលេងលែងបាន​ស្រែក​​ហ៊ោ​កញ្ជៀវ​​​ហើយ​

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ ក្រុមអ្នកលេងជល់មាន់ចំនួន៨នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យកំរិតស្រាលឃាត់ខ្លួន ខណ:អាគក០២ក្បាល រួមទាំងសម្ភារពាក់ព័ន្ធជាច្រើនទៀតត្រូវបានរឹបអូស នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏គគ្រឹកគគ្រេងមួយកន្លែង នៅក្នុងភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ កាលពីរសៀលថ្ងៃទី២៧ មករា ខណ:ដែលសមត្ថកិច្ចស្រុកនេះ សំងំជួយបិទបាំងមិនបង្ក្រាប។

អាន​បន្ត៖ ​​តែប៉ុណ្ណេះ! អ្នកលេងលែងបាន​ស្រែក​​ហ៊ោ​កញ្ជៀវ​​​ហើយ​

បុកបង្កាន់ដៃស្ពានអាកាស ខ្ទេចមួយកំណាត់

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ។

អាន​បន្ត៖ បុកបង្កាន់ដៃស្ពានអាកាស ខ្ទេចមួយកំណាត់

រឹបអូសម៉ូតូ ដឹកឈើប្រណិត ៣គ្រឿង ទាំងកណ្តាលថ្ងៃ

ខេត្តស្ទឹងត្រែង៖ ក្រុមម៉ូតូឆ្អឹង ចំនួន ៣គ្រឿង ត្រូវមន្ត្រីកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាប ខណៈដឹកឈើប្រណិតទាំងកណ្តាលថ្ងៃត្រង់ ចូលក្រុង ដើម្បីចែកចាយ តាមបណ្តាសិប្បកម្ម។ ការបង្ក្រាបរឹបអូសក្រុមម៉ូតូទាំង ៣គ្រឿង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ ធ្វើឡើង កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ចម្ងាយពីស្ពានសេកុងប្រមាណជាជិតមួយគីឡូម៉ែត្រ ក្នុងសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

អាន​បន្ត៖ រឹបអូសម៉ូតូ ដឹកឈើប្រណិត ៣គ្រឿង ទាំងកណ្តាលថ្ងៃ

ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​វី​ង

រាជធានីភ្នំពេញ ៖ លោក កើត សាំង ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានចេញដីកាសម្រេចឃុំខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក។

អាន​បន្ត៖ ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​វី​ង

មហាសំណាង! បុកឡើងក្រឡាប់​ធ្លាក់​ផ្លូវហើយ ត្រឹមតែរបួស ៣នាក់

បន្ទាយមានជ័យ៖ រថយន្តហ្វត ស៊េរីទំនើប បានបុករថយន្តកាំម៉ារី ហើយបុកម៉ូតូ បណ្តាលឲ្យរបួស ៣នាក់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៥០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ។

អាន​បន្ត៖ មហាសំណាង! បុកឡើងក្រឡាប់​ធ្លាក់​ផ្លូវហើយ ត្រឹមតែរបួស ៣នាក់

ចោរប្លន់ អារក​អ្នករត់ម៉ូតូឌុប​ ត្រូវបានប៉េអឹម ​ចាប់​បញ្ជូន​ទៅ​តុលាការ

ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា នៅវេលាម៉ោង ០៧ និង ៣០នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យកម៉ូតូមួយ បានកើតឡើង នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ចោរប្លន់ អារក​អ្នករត់ម៉ូតូឌុប​ ត្រូវបានប៉េអឹម ​ចាប់​បញ្ជូន​ទៅ​តុលាការ

ប៉េអឹម ចេញល្បាត ឃើញមុខ​សញ្ញា​ជួញដូរ និងចែក​ចាយ​គ្រឿងញៀន ឃាត់បានម្នាក់

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ចេញល្បាតពេលយប់ ឃើញមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ឃាត់បានម្នាក់ ឆែកឆេររកឃើញគ្រឿងញៀន ២កូនថង់។

អាន​បន្ត៖ ប៉េអឹម ចេញល្បាត ឃើញមុខ​សញ្ញា​ជួញដូរ និងចែក​ចាយ​គ្រឿងញៀន ឃាត់បានម្នាក់

បុរសម្នាក់បាក់ជើង ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងឡាន

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១៧:៥៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥។

អាន​បន្ត៖ បុរសម្នាក់បាក់ជើង ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងឡាន

ចាំគាត់ទេ?​ បាន​សម្រេច​ផ្តន្ទាស​ទោស​អតីត​​នាយរងប៉ុស្តិ៍​ទឹកថ្លា​

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតនាយរងប៉ុស្តិ៍នគរបាលទឹកថ្លា ខណ្ឌសែនសុខ ឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១២ឆ្នាំ និងសំណងជំងឺចិត្តទៅជនរងគ្រោះ២នាក់ ម្នាក់៨០លានរៀលនិងម្នាក់ទៀត៣០លានរៀល ក្រោមការចោទប្រកាន់ពីបទ«ឃាត.កម្ម» តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។

អាន​បន្ត៖ ចាំគាត់ទេ?​ បាន​សម្រេច​ផ្តន្ទាស​ទោស​អតីត​​នាយរងប៉ុស្តិ៍​ទឹកថ្លា​