ខេត្តកណ្ដាល៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ១១ និង ៥០ នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ មានករណីចោរគាស់ផ្ទះមន្ត្រីយោធាម្នាក់ ស្ថិតនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល លួចយកបានអាវុធខ្លីមួយដើម និងឥវ៉ាន់មួយបូប។
អានបន្ត៖ ចោរគាស់ផ្ទះ លួចបានកាំភ្លើងខ្លី និងឥវ៉ាន់មួយកាបូប ពេលចេញដំណើរ ជួបនគរបាល
រាជធានីភ្នំពេញ ៖ បុរសម៉ាឡេស៊ីម្នាក់បានខឹងនិងប្រចណ្ឌជាមួយសង្សារខ្លួន ក៏លោតពីលើផ្ទះជាន់ទី១ប្រុងវាយបុរសស្បែកខ្មៅនោះ ក៏បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង ដោយសារតែភ្លើងប្រចណ្ឌសង្សារខ្លួននិងបុរសបរទេសនោះលួចទាក់ទងគ្នា ។
អានបន្ត៖ ហួសចិត្ត! ភ្លើងប្រចណ្ឌពុះកញ្ជ្រោលខ្លាំង ហក់ពីលើផ្ទះជាន់ទី១មកវាយគេ
ខេត្តបាត់ដំបង ៖ រូបរាង និងសកម្មភាពក្រុមចោរស្រីប្រុសចំនួន០៣នាក់ ដែលមានពាក់ម៉ាស់បិតមុខផងបានបន្សល់ទុកយ៉ាងច្បាស់ក្រឡែតនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលបណ្ដាក់គ្នាដូចខ្យងចូលធ្វើសកម្មភាពបន្លំលួចលុយអស់គ្មានសល់ នៅក្នុងទីតាំង«វីង» វេលុយមួយកន្លែង កាលពីវេលាម៉ោង៨និង៣៨នាទីព្រឹក ថ្ងៃទី១១ ខែមិនា នៅចំណុចភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។
អានបន្ត៖ ក្រុមចោរញីឈ្មោលធ្វើស៊ីម្ចាស់វីងវេលុយទៀតហើយបន្សល់ទុកតែសកម្មភាពនៅ...
ខេត្តព្រះសីហនុ ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង មានគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
អានបន្ត៖ រថយន្ត០២គ្រឿងចាកចេញពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ...
បន្ទាយមានជ័យ៖ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានណែនាំដល់កងកម្លាំងការពារព្រំដែនថា ដើម្បីទប់ស្កាត់ពលករចំណាកស្រុកបាន ត្រូវស្រាវជ្រាវចាប់មេខ្យល់ អោយអស់សិន។
អានបន្ត៖ ទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ត្រូវរកមេខ្យល់ឲ្យឃើញ!
រាជធានីភ្នំពេញ ៖ អំឡុងពេលរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការបង្ការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនោះ ម្ចាស់ទីតាំងខារ៉ាអូខេវៀតណាមមួយកន្លែង នៅតែបន្តបើកដំណើរការ ល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល ។
ខេត្តកំពង់ធំ ៖ មានករណីក្មេងម្នាក់ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៦និង៥នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមាត់ស្ទឹងក្រោយផ្ទះជនរងគ្រោះ ចំងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ក្មេងប្រុសរងគ្រោះឈ្មោះ គង់ ជីណេត អាយុ៨ឆ្នាំ មានឪពុកឈ្មោះ សុខ នាង អាយុ៣៨ឆ្នាំ និងម្តាយ ឈ្មោះ សួន ស៊ីណាត អាយុ៣៤ឆ្នាំ ។
អានបន្ត៖ ឪពុកស្លុតចិត្ត ក្រោយកូនម្នាក់រត់មកប្រាប់រឿងអកុសលមួយនេះ
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានបន្លំពាក់ឯកសណ្ឋាន ជានាយទាហានឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈ ដើរឆបោកគេ ត្រូវកំលាំងអាវុធហត្ថ ឃាត់ខ្លួន នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បញ្ជូនខ្លួនទៅស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់វិធានការបន្ត។
ខេត្តកណ្តាល ៖ មេបាញ់អាប៉ោងម្នាក់ និងអ្នកលេងអាប៉ោងម្នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង សាកសួរបានបន្តិចសម្រេចដោះលែងឲ្យវិលត្រលប់ទៅផ្ទះវិញតែម្តង។
បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន ៥កូនថង់រក្សាទុកកាំភ្លើងខ្យល់ ១ដើម និងអាវុធសេកាសចាស់ គ្មានស្នាប់ ១ដើម។ បុរសនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីស្រាវជ្រាវនិងបង្ក្រាបបល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បានអោយថា៖ជនសង្ស័យ មានឈ្មោះ អឿន កវី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិពន្លិច ឃុំសំរោង ស្រុកអូរជ្រៅ។
អានបន្ត៖ ចាប់បុរសម្នាក់ ពីបទជួញដូរគ្រឿងញៀន និងរក្សាទុកកាំភ្លើង
ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ដឹកនាំដោយលោកអធិការ តាន់ គារិទ្ធបានចុះបង្ក្រាប ករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ចំណុចមល់ចាស់ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ មីនា វេលាម៉ោង០១ និង១០ នាទីរសៀល។
ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ ទៅអង្គុយលេង នៅមុខមាត់ទន្លេ ត្រូវបានជនសង្ស័យ លួចកាច់កម៉ូតូ បានសម្រេច។ តែចៃដន្យ ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាល ចាប់ចោរនោះ បាន។
អានបន្ត៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់បានចោរលួចកាច់កម៉ូតូម្នាក់
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ០៤នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅវេលាម៉ោង ០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អានបន្ត៖ ប៉ូលិស ចាប់ ៤នាក់ទៀត ពាក់ព័ន្ធគ្រឿងញៀន នៅភ្នំស្រុក ខេត្តបន្ទាយមានជ័យ
ខេត្តរតនគិរី៖ គំនរឈើចំនួន ៤៧ដុំ ដែលសេសសល់ពីក្រុមឈ្មួញរកស៊ីកន្លងមក ដែលលាក់ទុកក្នុងព្រៃ បម្រុងដឹកឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអណ្តូងមាស ដឹកនាំដោយលោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះបង្រ្កាប និងរឹបអូស ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធីច្បាប់។
អានបន្ត៖ ប៉េអឹម ចាប់ឈើ ៤៧ដុំ សល់ពីឈ្មួញ លាក់ទុកក្នុងព្រៃ បម្រុងដឹកឆ្លងដែនទៅវៀតណាម
ខេត្តសៀមរាប ៖ ពិតជាឈាមស្រែកស្បែកហៅ ដោយកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានស្រាវជ្រាវចាប់ជនសង្ស័យដែលបានរំ.លោ.ភ.រួចស.ម្ល.ា.ប់នារីបម្រើការនៅកាស៊ីណូម្នាក់នៅប៉ោយប៉ែត ដោយបានមកសំងំខ្លួននៅក្នុងខេត្តសៀមរាប ហើយក៏បានឆ្លើយសារភាពពីរឿងរ៉ាវទាំងអស់ដែលខ្លួនបានប្រព្រឹត្តលើជនរងគ្រោះ ។
អានបន្ត៖ ទីបំផុតទង្វើជនដៃដល់គេចមកសំងំក្នុងខេត្តសៀមរាប៖ សារភាពទាំងអស់
ភ្នំពេញ៖ យុវជន ២នាក់ កំពុងតែជិះម៉ូតូ តាមផ្លូវ ស្រាប់តែយុវជនមួយក្រុមទៀត មានទាំងរថយន្ត និងម៉ូតូ បានធ្វើសកម្មភាពភាពដេញវាយ ហើយបើករថយន្តបំបុកម៉ូតូរបស់យុវជនរងគ្រោះ ធ្វើអោយរងរបួស ២នាក់។
អានបន្ត៖ ក្មេងស្ទាវ ដេញវាយគ្នា បន្សល់ទុកម៉ូតូមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក
ភ្នំពេញ៖ នៅសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះពេញដីមួយកន្លែង ក្បែរផ្ទះប្រជាពលរដ្ឋ ហុយផ្សែងខ្លាំង ផ្អើលសមត្ថកិច្ច ចុះមកអន្តរាគមន៍បាញ់ពន្លត់ បានទាន់ពេលវេលា។
រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូសង់ 020 មកពីលេងផ្ទះមិត្តភក្តិរួចក៏អត់សូវស្រួលខ្លួន ក៏ចូលទៅម៉ាស្សារយៈពេលមួយម៉ោងជាង ដោយមិនបានប្រយ័ត្ន ពេលចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ ដោយត្រូវចោរកាច់សោ.កយកទៅបាត់ស្រមោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង3និង15នាទីទៀបភ្លឺ ឈានចូលថ្ងៃទី2 ខែមីនា ឆ្នាំ2021 តាមបណ្តោយផ្លូវហានណូយ នៅចំណុចផ្ទះម៉ាស្សាយីហោ «ហេង ហេង» ស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។
អានបន្ត៖ អត់ស្រួលខ្លួនចូលម៉ាស្សាមួយភ្លែច បាត់ម៉ូតូ១គ្រឿង សួរអ្នកណាក៏មិនដឹង
រាជធានីភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនចាប់ជំរិតប្រដាប់អាវុធចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកមេបញ្ជាការ រ័ត្ន ស្រ៊ាង បង្ក្រាបបានកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ មីនា ២០២១ ហើយបាញ់ត្រូវស្ទើរសុះដាច់ដេកស្លា.ប់ក្នុងថ្លុកឈា.ម ក្នុងវីឡាលេខ២០ នៅបុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
អានបន្ត៖ ចង់ដឹងទេ? ក្រុមឧក្រិដ្ឋជនចាប់ជំរិត ម្នាក់ៗត្រូវប៉ុន្មានគ្រា.ប់!...
រាជធានីភ្នំពេញ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានសភាពហើមស្អុយរលេះរលួយស្ទើរតែអស់ទៅហើយទំនងជាបានចងកស្លាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ ត្រូវបានគេប្រទះឃើញចងកនៅក្នុងដីឡូត៍មួយកន្លែងដែលមានព្រៃដុះ យ៉ាងច្រើននៅតាមផ្លូវលេខ៨៤ ទាល់តែម្នាក់ៗធំក្លិនស្អុយយ៉ាងខ្លាំងទ្រាំលែងបានទើបនាំគ្នាបើករបងចូលមើលទើបបង្កការភ្ញាក់ផ្អើលនោះ។
អានបន្ត៖ ធុំក្លិនស្អុយទ្រាំលែងបាន បើករបងចូលរកមើលប្រទះឃើញសាកសពបុរសម្នាក់
បន្ទាយមានជ័យ៖ ប៉ូលិសក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ ហៅថា មេខ្យល់។ បុរសនោះ ត្រូវបានបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
អានបន្ត៖ មេខ្យល់ម្នាក់ទៀត ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់